មិនមើលនឹងភ្នែក សូដា នីតា សុខចិត្តចោលលុយជិត 5ម៉ឺនដុល្លារពេលឃើញ សឿ សុធារ៉ា ដល់ចំណុចទ័លច្រក

0


ក្រោយមើលឃើញ សឿ សុធារ៉ា លំបាកផ្លូវចិត្ត និង ពិបាកខ្លាំងលើផ្នែក ជីវភាព សូដា នីតា ដែលជាម្ចាស់បំណុល នាងជំពាក់ដែរ បានសម្រេចមិនទៀមទារយកវិញ។ បើទោះជាសូដា នីតា ក៍ត្រូវជំពាក់គេច្រើន លើសលុបដែរ នោះក៍នាងមិនឱបដៃ ឈមើលមនុស្សទាល់ច្រករកតែកលផ្លូវចិត្ត និយាយស្ទើរលែងដឹងអ្វី។ នេះជាទឹកចិត្តបុណ្យមួយ ដែលសូដា នីតា សាងបើទោះនាងនៅតែ ពិបាកធ្វើចិត្ត។

នាបណ្តាញ សង្គមរបស់ សូដា នីតា សរសេរថា «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុលដែលប្អូន សឿរ សុធារ៉ា ជំពាក់លុយចំនួន ជិត 5មុឺន$$$ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021 ប្អូន Sapoun Darapemean សឿរសុរ៉ា បានលេងនឹងដេញលេងតុងទិនជាមួយនាងខ្ញុំជាច្រើនខ្សែរ ដោយដេញយកលុយចេញទោចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !

ដោយរយៈពេល នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង នឹង មានទុក្ខជាទង្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរមណៈភាព ឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ។ហេតុដូច្នេះនាងខ្ញុំសូមប្រកាស លើកលែង បំណុលចំនួនខាងចោលទាំងអស់ នឹង ចូលរួមបច្ច័យបុណ្យ7ថ្ងៃសពម្តាយរបស់ប្អូន សឿរ សុធារ៉ា ចំនួន50$ តាមរយះលោក កៅ សីហា បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចំងាយផង !

LEAVE A REPLY

Please enter your comment!
Please enter your name here