មើលសម្រស់តារាៗ ក្នុងពិធីសម្ពោធរឿង«កូនពស់កេងកង»

0

កាលពីថ្ងៃទី២៨ តុលា ផលិតកររឿង«កូនពស់កេងកង» និងទូរទស្សន៍ហង្សមាស បានប្រកាសពិធីប្រកាសភាពយន្តរឿងនេះជាផ្លូវការ ដោយមានតារាល្បីឈ្មោះច្រើននាក់ចូលរួមធ្វើជាភ្ញៀវកិត្តិយស។ តារាមួយចំនួនត្រូវគេឃើញគ្រងឈុតបែបបុរាណ ដើម្បីឡើងសម្ពាសន៍នៅក្នុងវេទិកាប្រកាសបង្ហាញនោះផង ខណៈដែលតារាដែលចូលរួមផ្សេងទៀត ក៏តែងខ្លួនបង្អួតសម្រស់យ៉ាងផូរផង់គួរអោយទាក់ភ្នែក។

តារាដែលចូលរួមក្នុងពិធីប្រកាសរឿង«កូនពស់កេងកង»នោះរួមមាន អ្នកនាងស្វែង សុជាតា អ្នកនាង លី ម៉ារីណា អ្នកនាងឈួន សុវណ្ណឆៃ លោកសាវិន ហ្វីលីព អ្នកនាងចន ច័ន្ទលក្ខិណា កញ្ញា ឌុច លីដា លោក យ៉ែម សំអូន លោកឆឹម សក្កដា លោក ម៉េង ប៊ុនឡូ កញ្ញា យ៉ែម ស្រីពេជ្រ កញ្ញា ផន ស្រីខួច កញ្ញា នីតា វរវង្ស លោក ញ៉ែម សុគន្ធ តារាជើងចាស់ អ្នកនាងម៉ៅ សុចាន់ធី លោក នាង វ៉ាងសាន់ អ្នកនាង សំ ប៉ូលីដា អ្នកនាង ចាន់ សោភ័ណ្ឌ កញ្ញា ម៉ាក់សែន សូនីតា លោក ពៅ ពិសិដ្ឋ កញ្ញាម៉ៃយ៉ា កញ្ញា វ៉ាន់ វលក្ខ៍ និងតារាប្រុសស្រីជាច្រើនរូបទៀត។ ក្នុងនោះតារាដែលបានចូលរួម ក៏ត្រូវគេឃើញបណ្ដើរគ្នាដើរលើកម្រាលព្រំគួរអោយទាក់ទាញផងដែរ។

ចង់ដឹងថាតារារូបណាខ្លះស្រស់ស្អាតជាង សូមអញ្ជើញទស្សនា៖