តារា Online Molika នាំយកអំណោយទៅជូនតាស៊ីក្លូ និង ពលរដ្ឋគ្មានទីពឹងប្រមាណ500នាក់

0


តារា Online Molika និង ស្វាមី នាងលោកហុង មានុណ រួមទាំងប្អូនស្រីនាងបានយកថវិការ និង សម្ភារៈមួយចំនួនទៀតទៅចែកអំណោយ ដល់លោកតាធាក់ស៊ីក្លូនិងពលរដ្ឋក្រី ក្រចំនួន ដល់ ទៅ៥០០នាក់ ដែល ពិធី នោះរៀបចំនៅមុខវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាល ពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២២ ។គ្រាន់តែចុះពីលើ រថ យន្ដទំនើបម៉ាក Ferrari-488GTB ព័ណក្រហមដែលមានតម្លៃដល់ទៅ 350000ដុល្លារ នោះ ម៉ូលីកា និងស្វាមីនាងត្រូវបានលោក តាស៊ីក្លូ និង ពលរដ្ឋដែលក្រីក្ររងចាំដោយស្នាមញញឹម ហើយថៅកែក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះបានដើរជូនស្រោម សំ បុត្រ ទៅលោកតាស៊ីក្លូ និងប្រជា ពលរដ្ឋដែលជួបបញ្ហាខ្វះខាតជីវភាពនោះ ម្នាក់ម្ដងៗដែលធ្វើឲ្យអ្នក ដំណើរ តាមផ្លូវសរសើរមិនដាច់ពីមាត់នូវទឹកចិត្តសប្បុ រសធ័មរបស់អតីតតារាចម្រៀង រូបស្រស់ នេះ។

ម៉ូលីកា បាននិយាយថានាងបានចែកជូននូវថវិការនិង សម្ភារៈមួយចំនួនទៀតដល់ លោ ក តាស៊ីក្លូនិងបងប្អូនជួបការលំបាកជីវភាពសរុបចំនួន៥០០នាក់ ហើយសកម្មភាព បែប នេះ មិន មែនជា លើ ក ទី១ឡើយ តែជាញឹកញាប់មកហើយ ខណៈដែលមុនផ្ទុះកូវីដ នាងក៍ធ្លាប់បានយក អំ ណោយ មួយចំនួនជូនដល់លោកតាធាក់ស៊ីក្លូ ដើម្បីសម្រួលដល់ពួកគាត់បាន ដោះស្រាយ បញ្ហា ជីវ ភាព បាន រយៈពេលខ្លីដែរ។ម៉ូលីកា ថាពីមុនរូបនាងធ្លាប់ រស់នៅជីវភាពខ្វះខាត លំ បាក ហើយអ្នកណាៗក៍ដឹងថានាងផ្ដើមចេញរកស៊ីលក់ជ្រក់ជើងមាន់តាមOnline ត្រឹមតែដើមទុន ៣០០ដុល្លារ រហូតមានជីវភាពធូធារដូចពេលនេះដោយសារបង ប្អូនគាំទ្រនូវក្រុមហ៊ុន ឬផលិត ផល របស់នាង ហេតុនេះហើយនាងនឹងបន្ដសកម្មភាពសប្បុរស ធ័មតទៅមុខទៀតទៅតាម លទ្ធ ភាព ដែលខ្លួនអាចធ្វើបានតាមរយៈ”វប្បធ័មចែករំលែក”។

គូររំលឹកថាក្រៅពីចែកទានដល់លោកតាប្រកបរធាក់ស៊ីក្លូនោះម៉ូលីកា ក៍ធ្លាប់ជួយ ដល់ តារាចាស់ជរាមួយចំនួនដែលគ្មានទីពឹង រួមទាំងពលរដ្នក្រីក្រមួយចំនួនទៀតនៅតាម បណ្ដារ ខេត្តផ្សេងៗផងដែរ។ទឹកចិត្តសប្បុរសធ័មរបស់នាងបែបនេះហើយទើបធ្វើឲ្យម៉ូលីកា ទទួល បាន ការគាំទ្រពីមហាជនធ្វើឲ្យក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) កាន់តែរីកធំទៅមុខជាលំដាប់ ហើយនាងផ្លាស់ប្ដូរជីវភាពដូច មេឃ និងដី បើ ប្រៀបធៀបពេលនេះនិងពីមុន។កាលពីពេលថ្មីៗនេះអតីតតារាRock រូបនេះបានទិញ រថយន្ដ ទំនើប ដល់ទៅ២ គ្រឿង ក្នុងពេលកៀកគ្នានោះគឺរថយន្ដទំនើបម៉ាកEscalate ដែលមាន តម្លៃជិត កន្លះ លានដុល្លារ និងរថយន្ដលំដាប់សេដ្ឋីជិះម៉ាក Ferrari-488GTB តម្លៃ350000ដុល្លារ បន្ថែម ពីលើរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

លោកហុង មានុណ ស្វាមីរបស់ម៉ូលីកា បានថ្លែងថាលោកពិតជាមានអារម្មណ៍រីករាយ ដែលបាន ចូលរួមចែកអំណោយជាមួយភរិយាលោកដល់ពលរដ្ឋទាំង៥០០នាក់ ហើយលោក នៅតែបន្ដគាំទ្រនិងនៅពីក្រោយជានិច្ចចំពោះភរិយាលោកដែលធ្វើទាននាពេលខាងមុខតទៅទៀត តាមលទ្ធភាពដែលមាន។លោកមានុណ ក៍បានប្រាប់ដែររឿងម៉ូលីកា ទិញរថយន្ដទំនើប ឲ្យលោកជិះនោះដោយលោកថាមិននឹកស្មានថាឧត្តមភរិយាលោកអាចបំពេញក្ដីស្រម៉ៃលោក បាន ទើបលោក រំភើប រហូត ស្រក់ទឹកភ្នែក។ តារាសម្ដែងរូបសង្ហាររូបនេះបន្ថែមថាលោកមានតែ តាំងចិត្តថានឹងបន្ដ ចាប់ដៃគ្នាជាមួយភរិយាប្រឹងប្រែង ក៍ សាង សុ ភមង្គលនិងរកស៊ីឲ្យកាន់តែរីក ចម្រើន ថែមទៀត។ មជ្ឈដ្ឋានមហាជនបានលើកឡើងថាសកម្មភាពសប្បុរសធ័មរបស់ម៉ូលីកា និងស្វាមី នាងជាគំរូល្អមួយទៀតសម្រាប់តារាឬមហាជនដែលមានជីវភាពធូធាហើយចេះចែករំលែកដល់ជនក្រីក្រ ព្រោះពួកគេនឹងទទួលបានការស្រលាញ់ពីជនរួមជាតិនិង សង្គមកាន់តែច្រើន ជាក់ជាមិនខាន៕