ដឹងតែកក្រើក Jet’s Studio Club ហើយយប់នេះ វត្តមានកំពូលតារាចម្រៀង Katreeya English

0


កំពូលតារាចម្រៀង និង សម្ដែងស្រី កញ្ញា Kat Katreeya ឬ Katreeya English ម្ចាស់បទ « Ok ណាចាស » បានមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាយើងហើយ នាល្ងាចថ្ងៃទី 14 ខែ តុលា វេលាម៉ោង 6:40នាទីនេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមការសាទរ និង ស្វាគមន៍ពីសំណាក់ហ្វេនៗរបស់កញ្ញាយ៉ាងច្រើនកុះករ រួមទាំងវត្តមានថ្នាក់ដឹកនាំរបស់ក្លឹបកំសាន្ត Jet’s Studio club and lounge បានមកធ្វើការទទួលស្វាគមន៍កញ្ញាយ៉ាងកក់ក្ដៅ។

យោងតាមកិច្ចសម្ភាសន៍ និង ជំនួបផ្ទាល់ជាមួយនឹង ផ្ទះតារា កញ្ញា បានឱ្យដឹងថា នៅក្នុងយប់នេះកញ្ញានឹងបង្ហាញវត្តមានរាំច្រៀងនៅក្នុងក្លឹប Jet ‘Studio Club and Lounge ដែលជាក្លិបកម្សាន្តដ៏ល្បីរបស់លោកឧកញ៉ា ស្រី ចាន់ថន ស្ថិតនៅក្បែរABA ម្ដុំ វិមានឯករាជ្យ នៅក្នុងយប់នេះគឺនាងនឹងសម្ដែងក្នុងថ្ងៃដែលនាងចុះមកកម្ពុជាតែម្ដង។ ដោយហេតុថាកញ្ញាមានភាពមមាញឹកខ្លាំងក្នុងការថតសម្ដែងទើប ខ្លួននឹងត្រឡប់ទៅកាន់ប្រទេសថៃវិញនៅថ្ងៃស្អែកក្រោយចប់ការសម្ដែងនៅក្នុងយប់ថ្ងៃទៅ 14នេះ។

យោងតាមការបង្ហោះនៅលើ FB page ផ្លូវការរបស់Jet Studio club បានឱ្យដឹងថា វត្តមានកញ្ញា ខេតទ្រីយ៉ា នឹងមកជាមួយស្ទីលថ្មី ក្បាច់រាំប្លែក ក្នុងការសម្ដែងនាយប់ថ្ងៃទី១៤ តុលានេះ ដោយក្រុមអ្នករៀបចំកម្មវិធីបានលើកឡើងថា ដើម្បីជៀសវាងរឿងគ្មានកន្លែងអង្គុយទស្សនាដូចគ្នានឹងកាលក្លិបយកកំពូលតារាថៃ គឺលោក ទិកជីរ៉ូ.មក អ្នកចង់ទស្សនាការសម្ដែងរបស់នាង គួរតែកក់តុជាមុន តាមរយៈលេខ 012 519 519 ឬ 085 44 1111 ខណៈដែលចំនួននៃការកក់កន្លែងក្នុងក្លិបក៏មានច្រើនរួចទៅហើយ តាំងពីក្លិបប្រកាសថានឹងមានវត្តមាន ម្ចាស់បទ អូខេណាចាស ឬ តួឯកស្រី ក្នុងរឿងស្រីតូចចង្កៀងកែវ រូបនេះមកសម្ដែង។