ភ្នំពេញ៖ស្វាមីអ្នកនាងម៉ូលីកា តារាសម្ដែងលោកហុង មានុណ បានស្រក់ទឹកភ្នែក រលីង រលោងព្រមទាំងសំពះអោបភរិយាលោកនៅពេលដែលឃើញរថយន្ដទំនើបម៉ាកFerrari-488TB ព័ណ ក្រហម ដែលមានតម្លៃ៣៥ម៉ឺនដុល្លារត្រូវបានរថយន្ដ ខាងក្រុមហ៊ុនបានដឹកមក ដល់ផ្ទះ វីឡារ របស់ពួកគេនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរ សៀលថ្ងៃទី១១តុលា ។អ្នកលេងបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍ នៅពេល ដែល ឃើញ វីដេអូនោះហើយពួកគេលើកឡើងថានេះហើយត្រូវនិងពាក្យស្លោក”សំណាប យោង ដី ស្ត្រីយោងបុរស” ឬជា”ឧត្តមភរិយា”របស់ស្វាមីនោះព្រោះថាម៉ូលីកា តែងតែបំពេញ បំណង ស្វាមី ជាបន្ដបន្ទាប់ក្រោយពួកគេចាប់ដៃគ្នាជាង២ឆ្នាំមកនេះ ដោយពួកគេបានផ្លាស់ប្ដូរ ជីវ ភាព ពីរស់នៅផ្ទះជួលមកមានផ្ទះវីឡារផ្ទាល់ខ្លួនដល់ទៅ២ផ្សេងគ្នា និងទិញបានរថយន្ដ ប្រណិតៗជិះ ជាបន្ដបន្ទាប់ដូចជាមុនទិញFerrari-488TB នេះអ្នកទាំងពីរទើប ទិញរថយន្ដ ទំ នើបម៉ាកEscalate ដែលមានតម្លៃជិតកន្លះលានដុល្លារ និងរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។
ម៉ូលីកា បាននិយាយយ៉ាងខ្លីតបសំណួររបស់អ្នកយកព័តមានយើងឆាតហ្វេសបុក ដោយប្រាប់ថាមូលហេតុដែលស្វាមី នាង លោក មានុណ យំ ស្រក់ទឹកភ្នែកនោះ ព្រោះលោកមិន ដឹងថានាង ពិតជាបានទិញរថយន្ដ នោះ មែន ស្មានតែPrank តែដល់ពេលគេដឹក មកទម្លាក់ នៅ មុខ ផ្ទះបែបនេះ ទើបប្ដីនាង រំភើប រហូត ទប់អារម្មណ៍មិនបានតែ ម្ដង…។ដោយឡែកមហាជន និងអ្នកលេងបណ្ដាញសង្គមបានសរសើរម៉ូលីកា ចេះតស៊ូនិងភាពប៉ិនប្រសប់របស់នាង ជានារី ឆ្លាតវៃ ចេះទុកដាក់លុយកាក់និងកែ ប្រែពីការរកស៊ីតូច តាចដែលដំបូង ឡើយនាងនិងលោក ម៉ា នុណ នៅជាសង្សារគ្នាផ្ដើមពីដើមទុនត្រឹមតែទឹកប្រាក់ ចំនួន ៣០០ដុល្លារប៉ុណ្ណោះរកស៊ីលក់ ជ្រក់ ជើងមាន់តាមOnline តែពេលនេះពួកគេសល់ លុយ រាប់ សែនដុល្លារ ហើយមុខជំនួញ របស់នាងកាន់តែរីកធំក្រោយថៅកែស្រីក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) រូបនេះបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរចិត្តកាន់តែខ្ពស់ដល់ អតិថិជន ទាំងឡាយ រប ស់ នាង ។
ក្រៅពីបានវិវត្តន៍ជីវភាពកាន់តែល្អប្រសើរ នារយៈពេលចុងក្រោយ ដោយ សម្រេចក្ដី សុ បិនក្លាយទៅជាការពិត អតីតតារាចម្រៀងRock ម៉ូលីកា ដែលរៀប ការជា មួយលោកហុង មា នុណ កាលពីថ្ងៃទីទី១៨ខែខែមករាឆ្នាំ២០២០ និងសម្រាលកូនស្រីកាល ពីថ្ងៃទី៥ខែ កក្កដា ឆ្នាំ ២០២០ ដោយដាក់ឈ្មោះថានុណ ច័ន្ទម៉ូនីតា នោះ គូ ស្នេ ហ៍តារា១គូនេះក៍ធ្លាប់បានធ្វើ កម្មវិធី សប្បុរសធ័មជាបន្ដបន្ទាប់ដល់តារាសិល្បករចាស់ជរាគ្មានទី ពឹង និងជនក្រីក្រមួយចំនួន ផង ដែរ។ប៉ុន្ដែម៉ូលីកា មិនកំណត់ពេលវេលានៃការចាប់ក្បាល មីក្រូឡើងឆាកសារជាថ្មីឡើយ បើ ទោះជានាងអះអាងថានៅតែស្រលាញ់អាជីពចាស់ក្ដី តែការ រវល់លើមុខជំនួញធ្វើ ឲ្យនាងមិន អាចដកខ្លួនរួចនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីច្រៀងសម្ដែង សារជាថ្មីដូចដើមឡើយ៕