កូនស្រីម្ចាស់ហាងកាត់ដេរប្រណិតនារី និង YouTuber ហេង សុខវិសាល ពីគូស្នេហ៍ក្នុងរឿង ក្លាយជាគូស្នេហ៍ក្នុងជីវិតពិត

0


កាលពីថ្ងៃទី9 ខែតុលា ឆ្នាំ 2022 នៅលើបណ្តាញសង្គមកំពុងផ្ទុះព័ត៌មាន និង មានការចែកចាយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះYouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា ក្នុងថ្ងៃពិធីភ្ជាប់ពាក្យដ៏ឱឡារិក ខណៈនៅក្នុងកម្មវិធីទាំងមូល។

យោងតាមការបង្ហោះរបស់ ប្រណិតនារី សំអាងការ ក៏បានធ្វើការបង្ហាញរូបភាពរបស់ អ្នកទាំងពីរ ហើយក្នុងកម្មវិធីភ្ជាប់ពាក្យនេះ ដែលមើលទៅស្រស់ស្អាតស័ក្តិសមគ្នាខ្លាំងណាស់។ កម្មវិធីនេះដែរត្រូវបានគេឃើញរៀបចំឡើងនៅក្នុងបរិវេណ The Premier Centre Sen Sok ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងកម្មវិធីទាំងមូលគឺប្រកបដោយភាពប្រណិត និង មើលទៅសម្បើម ហើយ ទិដ្ឋភាពដេគ័រផ្កាស្រស់ នៃពិធីពិសាស្លាដកកន្សែង ក៏ដូចជាទិដ្ឋភាពរោងភ្ជាប់ពាក្យទាំងមូល ដែលមានឆាកតន្រ្តីយ៉ាងប្រណីត និងតុត្រៀមទទួលភ្ញៀវកិត្តិយសយ៉ាងធំទូលាយ។

យ៉ាងណាមិញនៅក្នុងកម្មវិធីមង្គលរបស់អ្នកទាំង2ទទួលបានការសាទរពីសំណាក់មហាជននៅក្នុងបញ៊ណ្ដាញសង្គម ក៏ដូចជាមានការចែកចាយបង្ហោះជូនពរយ៉ាងក៏ក្រើកមិនថានៅក្នុងបណ្ដាណសង្គម Facebook, Instagram និង TikTok ផងដែរ។