ក្រោយជោគជ័យ Pich Pich Shop និង ស្វាមី កាន់តែផ្ទុះរឿងសប្បុរសធម៌

0


ក្នុងវិស័យមុខជំនួញសព្វថ្ងៃគ្មានអ្នកណាមិនស្គាល់ពីភាពជោគជ័យដ៏ខ្លាំងរបស់ហាងលក់ម៉ូតូ ប្រាក់សម្បត្តិ ដែលមាន អ្នកនាង សាយ គន្ធាណា ហៅ Pich Pich Shop និង លោក ប្រាក់ សម្បត្តិ ជាស្វាមី ដែលជាម្ចាស់អាជីវកម្មនោះទេ ដោយសារតែហាងរបស់អ្នកទាំងពីរគឺស្ទើរតែគ្របដណ្ដប់ភាគច្រើន ក្នុងជំនួញ ទិញ លក់ និង បង់រំលោះម៉ួតូ ស្ទើរតែវ៉ាដាច់គេនាពេលចុងក្រោយ។ អ្នកទាំងពីរទើបតែទទួលបានពានរង្វាន់ជាហាងដ៏ឆ្នើមដែលមានការគាំទ្រខ្លាំង និង មានទំនុកចិត្តខ្លាំងនោះ ពីស្ថាប័នមួយ។

អ្វីដែលគេកាន់តែសរសើរ គឺគ្រប់ពេលអ្នកជំនួញពីរនាក់ប្ដីប្រពន្ធមួយគូនេះ បើកសម្ពោធសាខាថ្មីៗម្ដង ឬ មានកម្មវិធីធំៗអ្វីជាមួយអតិថិជនម្ដងៗ គឺមិនដែលភ្លេចធ្វើសប្បុរសធម៌នោះទេ គឺលើកជំនួយទាំងឡានកុងតឺណឺទៅចែកជូនដល់អ្នកខ្សត់ខ្សោយយ៉ាងកក្រើកៗតែម្ដង។ ជាក់ស្ដែងក្នុងពិធីសម្ពោធសាខាថ្មីនាពេលកន្លងទៅ នៅខេត្តព្រៃវែង គឺអ្នកនាង Pich Pich និង ស្វាមី នៅតែបន្សល់នូវរូបភាពសប្បុរសធម៌ ដែលធ្វើអោយគេសរសើរពីទឹកចិត្ត និង បេះដូងខ្មែរស្រលាញ់ខ្មែរ មិនទាន់ស្ងប់នៅឡើយទេ នៅលើបណ្ដាញសង្គម។

អ្នកលេងហ្វេសប៊ុក និង Tik Tok មិនតិចឡើយ កំពុងចែកចាយពីរូបភាពជាច្រើនរបស់ អ្នកនាង Pich Pich និង ស្វាមី ដែលជាម្ចាស់ហាងបង់រំលោះម៉ូតូដ៏ល្បីប្រចាំហាង ប្រាក់ សម្បត្តិ ជុំវិញសកម្មភាពសប្បុរសធម៌ និង ភាពជោគជ័យដ៏ច្រើន។ អ្នកទាំងនោះសរសើរថា ថ្វីត្បិតតែអ្នកនាង និង ស្វាមី កំពុងក្ដោបក្ដាប់ជំនួញ និង មានលុយណែនដៃ តែចរឹតនៅខាងក្រៅពីសាមញ្ញ រួសរាយ និង ពោរពេញដោយបេះដូងយកចិត្តទុកដាក់ ចំពោះអ្នកទាបជាងខ្លួន។ ជាក់ស្ដែងនៅក្នុងសកម្មភាពចែកអំណោយនៅខេត្តព្រៃវែង កាលពីប៉ុន្មានថ្ងៃមុន គឺអ្នកចែកចាយពីសកម្មភាពទាំងនោះ សរសើរមិនដាច់ឡើយថា អ្នកនាង និង ស្វាមី គឺកាន់តែជោគជ័យ កាន់តែមើលឃើញពីភាពខ្សត់ខ្សោយរបស់អ្នកតូចទាប។ មិនខុសពីការចែកចាយ កាលពីថ្ងៃទី 29 កញ្ញា ឆ្នាំ2022 ក្នុងពិធីបើកសម្ពោធសាខាថ្មី នៅភូមិវាល ឃុំកញ្ចុំ ស្រុកពារាំង នៅខេត្តព្រៃវែង គឺអ្នកនាង Pich Pich និង លោក ប្រាក់ សម្បត្តិ ជាស្វាមី ធ្វើអោយអ្នកភូមិរំភើបសប្បាយចិត្ត ដល់ថ្នាក់បន្តផ្សាយពីមាត់មួយទៅមាត់មួយ ដោយសារតែសកម្មភាពនាំយកអំណោយដ៏ច្រើនទៅចែកជូនដល់ទីនោះនោះផង។

គ្រាន់តែឃើញស្បៀងអាហារ ដែលអ្នកនាង និង ស្វាមី យកទៅចែកចាយ គឺឡើយសម្បើមតែម្ដង ខណៈដែលកាលះបង់ដ៏ច្រើនមួយនេះ គឺមានស្ទើរតែគ្រប់លើករាល់ពេលអ្នកនាង ចុះបើកសាខាថ្មី ឬ ធ្វើសកម្មភាពផ្សេងៗជាមួយក្រុមហ៊ុន។ ជាក់ស្ដែងនាឱកាសបុណ្យទានម្ដងៗ គឺអ្នកនាងជះថវិកា និង អំណោយស្ទើរតែដឹកពីរបីឡានមិនអស់ យកទៅផ្ដល់ជូនដល់អ្នកខ្សត់ខ្សោយជាប្រចាំនោះផង ទើបធ្វើអោយអ្នកនាង និង ស្វាមី កាន់តែទទួលការសរសើរ។ នាពេលកន្លងទៅ អ្នកនាង និង ស្វាមី ក៏បានទទួលរង្វាន់ជាម្ចាស់ហាងបង់រំលោះម៉ូតូចំណាត់ថ្នាក់លេខ1 នៅកម្ពុជា និង ទទួលបានពានជាម្ចាស់ជំនួញដែលមានទំនុកចិត្តខ្ពស់ផ្នែកអាជីវកម្មផងដែរ ទើបគេមើលឃើញថា អ្នកនាង Pich Pich និង ស្វាមី កំពុងជោគជ័យព្រមគ្នា ទាំងជំនួញ និង ទាញបានប្រជាប្រិយដ៏ច្រើនពីមហាជន ព្រោះតែទឹកចិត្តសប្បុរសធម៌ ដែលអ្នកនាង និង ស្វាមី តែងតែផ្សារភ្ជាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here