លេចឮ អ្នកនាង អម្ពរ ទេវី មានតម្រុយត្រឡប់មកថតកុនចុងឆ្នាំ

0


មានតម្រុយថ្មីមកថា កំពូលតារាសម្តែង ជើងចាស់អម្ពរ ទេវី និងមានវត្តមានមកកាន់មាតុភូមិកម្ពុជាយើង ម្តងទៀតដើម្បីសម្តែងភាពយន្តដែលបានចរចារជា ខាងផលិតកម្ម។នេះជាដំណឹងដែល មិត្តៗអ្នកគាំទ្រមានការភ្ញាក់ផ្អើលបំផុតដែលបាន ជួបតារាក្នុងដួងចិត្តនៅតែពេញនិយមអ្នកស្រី អម្ពរ ទេវី។

នៅឆ្ងាយស្រុក លើទឹកដិជឿនលឿន ប៉ុន្តែអ្នកស្រី អម្ពរ ទេវី នៅតែមានការនឹករលឹកដល់ទឹកដី សុវណ្ណភូមិកម្ពុជាគ្រប់ដង្ហើមចេញចូល។ អោយតែទំនេរពេលណាហើយមានការស្នើថតជាភាពយន្ត ប្រសិនសាច់រឿងល្អ ចាក់ចុំបេះដូងទស្សនិកជន អ្នកស្រីនិងហោះមកកម្ពុជាចែកពេលថតជូនមិនបង្អង់ឡើយ។

តាមប្រភព អ្នកស្រីមកថតភាពយន្ត រឿងភាគខ្នាតធំមួយ អោយទូរទស្សន៍ហង្សមាស ដែលប្រជុំដោយតារាល្បីៗជាច្រើន សហការរួមគ្នាស្ថាបនាវណ្ណកម្មថ្មី។ចំណងជើងរឿងមិនត្រូវបាន ទម្លាយអោយដឹងនោះទេ៕ឯតួអង្គសំខាន់ៗៗមានវត្តមានតារារូបណាខ្លះនោះទេ។គេគ្រាន់តែដឹងថាចុងឆ្នាំនេះឬដើមឆ្នាំ២០២៣ តារានៅតែស្រស់ស្អាត ស្នាមញញឹម មានមន្តស្នេហ៍រូបនេះ និងមកស្រុកខ្មែរដើម្បីបំពេញភារៈ។មកទល់ពេលនេះ អ្នកស្រីមានវ័យ៥០ឆ្នាំ មានកូនប្រសានិងមានចៅប្រុស១។ នៅសល់កូនស្រីពៅ កំពុងសិក្សា ហើយមិនទាន់មានគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here