អៀ ម៉េងលិ សន្ទុះទីផ្សារឡើងស្រឺតក្នុងរយៈពេលខ្លី ល្បីឡើងតម្លៃខ្លួនគុណនឹង2

0


គ្រាន់តែមានទីផ្សារនៅ លើបណ្តាផលិតផលភ្លាម តារាសម្តែង អៀ ម៉េងលិ ស្រាប់តែ បង្កើនតួលេខតម្លៃការងារ។ នាងសម្រេចចិត្តឡើង តម្លៃបែបនេះដោយសារតែ មានហេតុផល របស់ខ្លួន។ឯភ្ញៀវដែលចង់ទទួលនាងថត រួមការងារមិនដឹងថា ព្រមតាមសំណើរបានប៉ុន្មាននាក់ឡើយ។

តារាសម្ដែងសិចស៊ីកញ្ញា អៀរ ម៉េចលិ កំពុងធ្វើឱ្យម្ចាស់ផលិតផលមួយចំនួនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្នុងរយៈពេលខ្លីសោះតារារូបនេះបានដំឡើតម្លៃខ្លួនលើទីផ្សារថតផលិតកម្មនានាមួយគុណនឹងពីរ។ តាមប្រភពពីម្ចាស់ផលិតផលមួយសុំមិនបញ្ចេញឈ្មោះបាននិយាយថា ខ្លួនបានទាក់ទងតារារូបស្រស់ខាងលើដើម្បីថតផលិតផលថ្មីមួយ។ ក៏ប៉ុន្តែតារារូបនេះបានដាក់តម្លៃខ្លួនខ្ពស់កប់ពពកដែលខុសគ្នាពីអ្វីខ្លួនធ្លាប់ទាក់ទងកាលពីពេលថ្មីៗ។

ប្រភពពីម្ចាស់ផលិតផលរូបនេះបានបញ្ជាក់ថា៖”សុំសរសើរដែរក្នុងរយៈពេលខ្លីសោះគាត់ដំឡើងតម្លៃខ្លួនខ្ពស់បែបនេះ។ រាល់ដងបងហៅថតត្រឹម១ពាន់ដុល្លារឬពីរពាន់ដុល្លារអីហើយ តែឥឡូវអត់ទេ គាត់ទារសុទ្ធតែ ៣ទៅ៥ពាន់ដុល្លារ”។
ប្រភពខាងលើបានបន្ថែមទៀតថា ទំនងជាប្រជាប្រិយភាព និងការអំណោយផលនៃសម្រស់ រួមទាំងដើមទ្រងស្រស់ស្អាតរបស់នាង ទើបបានជាតារារូបនេះហ៊ានដំឡើ់ងតម្លៃខ្លួនខ្ពស់បែបនេះ។ ក្នុងនាងហាក់មិនខ្វល់នោះទេ ប្រសិនបើ ផលិតផលណាហៅថតស្ប៉តបានក៏ទៅ មិនហៅក៏មិនខ្វល់។

ស្រីស្អាតរូបនេះ កាន់តែល្បីឈ្មោះបន្ទាប់ពីនាងប្រកាសបែកបាក់ស្នេហ៍ជាមួយគូស្នេហ៍កូនអ្នកមានទ្រព្យម្នាក់ បន្ទាប់ពីអស់ការអត់ធ្មត់ក្នុងការស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំ ។ នាងហាក់គ្មានមិនសោកស្តាយនោះទេ ដែលសម្រេចចិត្តបោះបង់ស្នេហាលើកទី ២ របស់ខ្លួនចោល ដើម្បីស្វែងរកក្តីស្រមៃថ្មីរបស់ខ្លួននៅលើ វិថីសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here