កាន់តែលេចធ្លោរ ណាន វិសារ ប៉ះគ្នាជាមួយ Miss Grand Cambodia 2019

0


ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ អតីតម្ចាស់មកុដ ដេត ស្រីនាថ បានដឹកដៃ កម្លោះមុខញញឹម ណាន វិសារ ថតរូបលក្ខណៈសំអាងការ ញញឹមដាក់គ្នាយ៉ាងផូរផង់។ អ្វីដែលមិននឹកស្មានគឺ ដេត ស្រីនាថ បានបាត់មុខមួយរយៈ ស្ទើរតែធ្វើអោយហ្វេនៗ ភ្លេចមុខសុខៗ ស្រាប់តែមកប៉ះជាមួយអតីតបេក្ខភាពកំពុង តែភ្លេចធ្លោ កាលប្រឡង។

ដេត ស្រីនាថ នៅតែជះសម្រស់ស្អាតផូរផង់ក្មេងវ័យ ហើយនាងត្រូវបានអ្នកតាមដាន សរសើរថា ពូកែថែខ្លួន ហើយរក្សាបានភាពស្រស់សោភា លើសមុនទៀតផង។ ស្រីនាថគួរតែទទួលបានការជួយ ជ្រោមជ្រែងថត សម្តែងអោយបានច្រើនតាមតែអាចធ្វើបាន។

ត្រេមុខនាងសមបានក្លាយជាតារាភាពយន្ត ប្រសិនបើបណ្តុះ។ឬមួយនាងមិនចង់ប្រឡូកសិល្បៈ ពេញមុខដើម្បីច្បិចយកការងារសំខាន់មួយ ក៍ថាបាន។ ចំណែក ណាន វិសារវិញ កាន់តែមានទីផ្សារនៅលើ វិស័យសិល្បៈបន្ទាប់ពី ប្រឡងចម្រៀង។ បើទោះជាមិនបានពាន តែបុរសសង្ហារូបនេះ ក្តាប់បានការចូលចិត្តពីអ្នកគាំទ្រ មិនចាញ់top4 រូបនោះឡើយ គេឃើញវិសារ ចេញសកម្មភាពប្រយុទ្ឋការងារច្រៀងសម្តែងតាមបណ្តា ក្រុមហ៊ុនផ្សេងៗ ជាហូេហែរ។