ចោម ច័ន្ទ ព្រលែងអស់ទាស់

0

ឮមិនមែនជារឿងថ្មីនោះទេ ដែលតារាហ្វេសប៊ុក អ្នកនាង ចោម ច័ន្ទ បងស្រីរបស់តារាសម្ដែង កញ្ញា ដេនី ក្វាន់ បង្ហាញភាពស៊ិចស៊ីជាសាធារណៈ។

អ្នកនាងកាន់តែធ្វើអោយមហាជនចាប់អារម្មណ៍ទ្វេរដង បន្ទាប់ពីនាងសឹងតែព្រលែងមួយល្វែងលើ នៅឆ្នេរសមុទ្រមួយស្ថិតក្រៅប្រទេសមុននេះ។ យ៉ាងណាមិញ អ្នកនាងមិនបានគេដឹងថាខ្វាយខ្វល់ពីការរិះគន់ ឬការព្រមានណាមួយនោះទេ ដោយសារតែនាងមិនមែនជាតារាហ្វេសប៊ុកដែលពឹងលើការងារសិល្បៈ ហើយការបង្ហាញពីស៊ិចស៊ីរបស់នាងក៏ត្រូវអ្នកខ្លះកាន់ជើងថា ត្រូវនឹងបរិបទក្នុងពេលទៅលេងសមុទ្រ។

រូបថតស៊ីចស៊ីដែល ចោម ច័ន្ទ បង្ហាញនោះ ស្ទើរមិនមានបុរសណាម្នាក់ឃើញហើយមិនស្រក់ទឹកមាត់នោះទេ ជាពិសេសក្នុងពេលដែលនាងបញ្ចេញដើមទ្រូងមូលក្លំទាំងគូស្ទើរបញ្ចេញអស់ទាំងព្រម ដែលសូម្បីតែនារីខ្លះក៏ច្រណែន។

នៅលើហ្វេសប៊ុកគេឃើញមានការចែកចាយរូបថតប៉ុន្មានសន្លឹកនេះច្រើនឡើងក្រោយការបង្ហោះ ខណៈដែលក្នុងចំណោមអ្នកចាប់អារម្មណ៍រូបថតរបស់នាង គឺមានទាំងអ្នកសរសើរ និងអ្នករិះគន់។ អ្នកនាងសម្ដែងប្រតិកម្មបានពោលពាក្យថា នាងគឺជាតារាខ្មែរ ដែលមិនគួរលេងខ្លួនដល់ម្លឹងបង្ហាញក្រសែភ្នែកបរទេស ប៉ុន្តែអ្នកលេងហ្វេសប៊ុកច្រើនទៀត ក៏បាននិយាយថាបើទៅលេងមាត់សមុទ្រមិនស្លៀកឈុតបែបនេះ គឺមិនគួរទៅលេងសមុទ្រនោះទេ ដោយម្នាក់ៗអះអាងថាវាមិនមែនជារឿង ចម្លែកនោះទេ ដែលអ្នកទៅលេងសមុទ្រត្រូវស្លៀកឈុតប៊ីគីនីព្រលែងដងខ្លួន និងដើមទ្រូងស៊ិចស៊ី សំខាន់ថាតើអ្នកស្លៀកឈុតហែលទឹកសមុទ្រនោះ ហ៊ានរំលេចភាពស៊ិចស៊ីកម្រិតណាប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចោម ច័ន្ទ គឺជាបងស្រីបង្កើតរបស់កញ្ញា ដេនី ក្វាន់ ដែលមានសម្រស់ស្ទើរច្រលំតុក្កតាជ័រ តែនាងមិនត្រូវគេឃើញទទួលការសម្ដែងនោះទេនាពេលកន្លងមក ក្រៅតែពីបង្ហាញមុខច្រៀងរាំផ្សព្វផ្សាយផលិតផលរបស់កញ្ញា ដេនី ក្វាន់ និងបង្ហាញខ្លួនក្នុងកម្មវិធីតារាសិល្បៈមិនសូវបាត់មុខ រហូតជាប់ឈ្មោះថាជាតារាមួយរូបដែរ៕