ក្នុងព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រ Miss Grand International 2018 ដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាម៉ា កាលពីយប់ថ្ងៃទី២៥ តុលា តំណែងស្រីស្អាតបានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្គាយ ខណៈដែលនាងគ្រាន់តែត្រូវបានប្រកាសថាលើកមកុដ ក៏ដួលសន្លប់តែម្ដង។
នាងត្រូវគេឃើញក្រុមការងារជួយសង្គ្រោះមួយសន្ទុះទើបអាចក្រោកឈរ ដើម្បីមកទទួលមកុដ ដែលមានអ្នកឈរត្រៀបត្រាចាំប្រគល់អោយនាងបាន។
ព្រឹត្តិការណ៍ដែលបានធ្វើប្រកាសថាការបញ្ចប់ការប្រកួតនាយប់នោះ មានបេក្ខនារីតែមួយចំនួនប៉ុណ្ណោះទទួលបានពានកិត្តិយស បន្ថែមពីលើបេក្ខនារីមកពីប្រទេស៥រូបដែលបានទទួលចំណាត់ថ្នាក់លេខ៥ លេខ៤ លេខ៣ លេខ២ និងម្ចាស់មកុដ។ យោងតាមការប្រកាស បេក្ខនារីដែលទទួលបានតំណែងជា Miss Evening Gown ឬអ្នកគ្រងឈុតរាត្រីសមោសបានស្អាត បានទៅលើប្រទេសថៃ។ ម្ចាស់ពាន Best In Social Media ឬតារាដែលមានទំនាក់ទំនងល្អ បានទៅលើបេក្ខនារីមកពីប្រទេសឥណ្ឌូនេស៊ី។ ដោយឡែកសម្រាប់បេក្ខនារីចំណាត់ថ្នាក់លេខ៥ បានទៅលើបេក្ខនារីមកពីជប៉ុន លេខ៤បានទៅលើបេក្ខនារីមកពីប្រទេសព័រតូរីកូ លេខ៣បានទៅលើប្រទេសឥណ្ឌូនេស៊ី លេខ២បានទៅលើស្រីស្អាតមកពីឥណ្ឌា និងលេខ១ម្ចាស់មកុដបានទៅលើបេក្ខនារីមកពីបប្រទេសប៉ារ៉ាហ្គាយ ដោយគ្រាន់តែពិធីករប្រកាសថានាងគឺជាអ្នកគ្រងមកុដស្រាប់តែដួលសន្លប់តែម្ដង ដោយកម្មវិធីត្រូវរង់ចាំការសម្រួលជួយសង្គ្រោះអស់រយៈពេលច្រើនម៉ោង ទើបនាងអាចដើរមកលើកពានបាន៕