កាលពីថ្ងៃទី9កញ្ញា ឆ្នាំ2022មុននេះ លោក ចេង វណ្ណា ដែលគេស្គាល់ថាជាម្ចាស់ហាង V-Friend បានធ្វើពិធីខួបកំណើត ផ្គួបជាមួយនឹងកម្មវិធី Anniversaryគម្រប់16 ឆ្នាំនៃការបើកហាងរបស់ខ្លួនដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និង បងប្អូនសិល្បករ។ ក្នុងនោះក៏មានវត្តមានតារាសិល្បៈជើងចាស់ និង តារាឡើងកូដល្បីៗជាច្រើនបានចូលរួមផងដែរ ដោយភ្ញៀវទាំងអស់ ក៏នៅរាំច្រៀងរហូតដល់ពាក់កណ្ដាលអាធ្រាតុផងដែរ។
លោក ចេង វណ្ណា ម្ចាស់ហាង V-Friend និយាយថា កម្មវិធីខួបកំណើតរបស់លោកដែលផ្គួបជាមួយនឹង Anniversaryគម្រប់16ឆ្នាំនៃការបើកអាជីវកម្មភោជនីយដ្ឋាន វីហ្វ្រេននេះឡើង គឺដើម្បីបើកឱកាសក្នុងការជួបជុំ ក្រោយពេល Covid-19 ចាប់ផ្ដើមធូរស្រាល ស្របពេលដែលលោកក៏មានការនឹករលឹកដល់ដល់បងប្អូនសិល្បៈដែលលោកបានស្គាល់ផងដែរ ដែលធ្វើអោយលោកត្រូវតែធ្វើពិធីនេះ ដើម្បីបានជួបជុំគ្នា។ លោកថាសប្បាយចិត្ត ដែលភ្ញៀវភាគច្រើន ដែលលោកមិនបានអញ្ជើញក៏បង្ហាញខ្លួនចូលរួម ហើយការផ្ដល់កិត្តិយសរបស់ភ្ញៀវក្នុងពិធី Anniversary គម្រប់ខួប១៦ឆ្នាំ ហាងរបស់លោក គឺជាទឹកចិត្តមួយដ៏ល្អ ហើយមានអត្ថន័យ ក្រោយបញ្ចប់។