ម្ដាយបង្កើតតារាចម្រៀង ឈួន សុវណ្ណឆៃ ទទួលមរណៈភាពទោះឆ្លងកាត់ការព្យាបាលយ៉ាងសស្រាក់សស្រាំ

0


មហាជន និងសិល្បករអាណិតខ្លោចចិត្តចំពោះការបាតបង ម្តាយតារាចម្រៀងត្រកូលឈួន ដ៍ល្បីឈ្មោះ។ អ្នកស្រីហួត ឡាប ដែលសុវណ្ណឆៃ និងកូនៗគោរពបំផុត និង ជាអ្នកមានគុណបំផុតបាន លាចាកលោកហើយ។ ក្រុមគ្រួសារខំស្រវារកពេទ្យជំនាញល្អៗតែនៅ មិនអាចសង្រ្គោះបាន និងសោកសង្រែកបំផុតជួបរឿងពិបាកយកមួយនេះ។

ទាំងឈួន សុវណ្ណឆៃ និងស្រីម៉ៅព្រមទាំងលោកឪពុកពិតជារន្ឋត់ចិត្តចំពោះ ការលាចាកលោករបស់ម្តាយ ភរិយា និងជាលោកយាយ ។ មានអនុស្សាវរីយ៍ល្អៗច្រើនណាស់ដែល បន្សល់ទុកអោយកូនចៅមើលឃើញនឹកស្រណោះ។ កូនៗខំបែបន់អស់វត្ថុស័កសិទ្ឋ តែមិនអាចសង្រ្គោះបានសល់តែក្តីទុក្ខ។ រៀមច្បងគ្រួសារ សុវណ្ណឆៃ នៅតែចង់ក្បែរម្តាយ ចង់ផ្តល់ការថ្នាក់ថ្នមដល់ម្តាយមកវិញ សាងបុណ្យដាក់ទានជាមួយគ្នាទៀត។

នេះជាហេតុការណ៍មួយ ដែលត្រកូលឈួន ពិបាកទទួលយកហើយពេលនេះ មានតែជូនពរអោយ សាច់ញាតិសុខភាពល្អ និងតាំងស្មារតីរឹងមាំឡើង។ក្រោយបង្ហោះរូបភាពនេះ អ្នកគាំទ្របានខមមិនសោកស្តាយ និងសាររំលែកទុក្ខជាច្រើន។