ហង្ស ម៉ានីតា និង រតនា សុខាវត្តី ចុះចែកសម្ភារៈសិក្សាដល់ក្មេងកំព្រា និងក្រីក្រនៅអតីតគំនរសំរាមស្ទឹងមានជ័យ

0


Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា និងកញ្ញា រតនា សុខាវត្តី, Miss Eco International Cambodia 2022 បានចុះទៅដល់លំនៅដ្ឋានផ្ទាល់ និងបានចែកសំភារៈសិក្សា សាប៊ូ និងគ្រឿងឧបភោគបរិភោគមានដូចជាត្រីខកំប៉ុង មី ទឹកដោះគោ ជូរFreshy និងនំផ្សេងៗ ដល់ប្អូនៗកុមារក្នុងគ្រួសារក្រីក្រ និងក្មេងកំព្រា នៅក្បែរតំបន់ចាក់សំរាម នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ ចុងសប្ដាហ៍មុនេះ ។

កញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាសមកុដ Miss Universe Cambodia 2022 បានបង្ហាញពីភាពសប្បាយរីករាកនៅពេលកញ្ញាបានចុះមកផ្ទាល់ដើម្បីជួយប្អូនៗដែលជាកុមារក្រីក្រ និងកំពុងព្រានៅតំបន់ជាអតីតគំនរសំរាមស្ទឹងមានជ័យ។ កញ្ញាបានបន្តថាទោះជា សម្ភារៈសិក្សា និងអំណោយមួយចំនួនទៀតមិនច្រើនក្ដីតែនេះទឹកចិត្តស្រលាញ់ និងការជួយគាំទ្រផ្នែកគំនិតមួយផ្នែកទៀតដើម្បីឱ្យប្អូន”ជាកុមារកំព្រា និងក្រីក្រមានទឹកចិត្ត និងបង្កើតក្ដីស្រលាញ់កាន់តែច្រើនថែមទៀតដល់ពួកគេ។ ជាពិសេសការជំរុញលើកទឹកចិត្តក្នុងបន្តការសិក្សា ដោយធ្វើយ៉ាងណាឱ្យពួកគេខិតខំព្យាយាមរៀនសូត្រដើម្បីអនាគតរបស់ពួកគេទៅថ្ងៃខាងមុខ។

ដោយឡែកសម្រាប់កញ្ញា រតនា សុខាវត្តី, Miss Eco International Cambodia 2022 ក៏បានបង្ហាញពីទឹកចិត្តសប្បាយរីករាយផងដែរនៅពេលនាងមានឱកាសដើម្បីមកជួបប្អូនៗដែលជាកុមារកំព្រា និងក្រីក្ររស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ជាមួយសម្ភាសន៍ និងអំណោយមួយចំនួន ជាការផ្ដល់កម្លាំងចិត្ត និងបង្កើតបរិយាកាសសប្បាយរីករាយបន្ថែមទៀតជូនដល់ពួកគេ។ ដោយឡែកសម្រាប់លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM Stars បានថ្លែងអំណរគុណដល់អង្គការ Cambodian Children’s Fund និងសាលាសង្កាត់ស្ទឹងមានជ័យ២ ចំពោះការជួយសម្របសម្រួលដល់បវរកញ្ញាទាំងពីររូបខាងលើដើម្បីឱ្យពួកគេអាចចុះចែកអំណោយដោយផ្តាល់ដល់ក្មេងៗ និងប្អូនៗដែលជាអ្នកខ្វះខាតក្នុងតំបន់មួយនេះ។
លោកបានបន្តនេះមិនមែនជាលើកទី១ទេសម្រាប់ក្រុមបវរកញ្ញា CIM Stars ដែលតែងតែចូលរួមជាមួយការងារសង្គម ជាពិសេសចុះជួបជាមួយក្មេងៗកំព្រា និងក្រីក្រគ្មានទីពឹង ដើម្បីជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ពួកគេក្នុងបន្តក្ដីស្រមៃទៅថ្ងៃអនាគត។

សូមបញ្ជាក់ថាបវរកញ្ញាទាំងពីររូបនេះខាងលើក្រោយបំពេញកិច្ចការសង្គមចប់រួចរាល់អស់ហើយពួកគេម្នាក់ៗនឹងមានបេសកកម្មរៀងៗខ្លួនដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខ៕