វីដេអូ និង រូបភាពស្រើបស្រាលររវៀង Mr.Grand លោក យូ ថនវណ្ណៈ និង BA របស់ផលិតផល HK7 កញ្ញា អៀ ម៉េងលិ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ស្របពេលដែលតារាទាំងពីរដួងនេះ ក៏បានបង្ហាញកាយវិកាកៀកកើយគ្នា ធ្វើអោយម្នាក់ៗច្រណែននឹងភាពរ៉ូម៉េទិក ដែលប្រៀបដូចជាគូស្នេហ៍នឹងគ្នានេះផង។ អ្វីដែលគេកត់សម្គាល់ គឺអ្នកទាំងពីរស្លៀកឈុតហែលទឹក ហើយនៅកៀកកើយគ្នា ដែលអ្នកគាំទ្រយល់ថា គឺពិតជាមានសំណាងខាងប្រុសយ៉ាងខ្លាំង ដែលអាចអោយ លោក យូ ថនវណ្ណៈ មើលឃើញពីសាច់សខ្ចី និង រាងកាយដ៏ស៊ិចស៊ីរបស់តួអង្គស្រី ដែលគេស្គាល់ថាគឺជាស្រីស្អាត និង ជាអតីតគូស្នេហ៍របស់នាយចឺមនោះ។
អ្នកគាំទ្រម្ខាងទៀត ក៏ច្រណែនតួអង្គស្រីផងដែរ ដែលបានមើលឃើញ និង ប៉ះដោយផ្ទាល់នូវរាងកាយដ៏ស៊ិចស៊ីរបស់លោក យូ ថនវណ្ណៈ ដែលត្រូវបានគេចាត់ទុកថាគឺជាបុរសស៊ិចផេក ហើយជាប្រុសសង្ហារក្នុងចិត្តយុវវ័យ។ ជំនួបដ៏ស្រើបស្រាលរបស់អ្នកទាំងពីរបានធ្វើអោយមានការចាប់អារម្មណ៍មិនតិចឡើយ ក្រោយការបង្ហោះ ហើយក៏ធ្វើអោយអ្នកតាមដានមិនតិចដែរ ចោទសួរថា តើក្រោយការប៉ះគ្នា អ្នកទាំងពីរមានចិត្តនឹងគ្នាឬទេ បើមើលទៅស្និទ្ធិស្នាល ហើយនៅជិតគ្នាមិនខុសពីគូស្នេហ៍ដែលជំពាក់ចិត្តដាក់គ្នាបែបនេះ។ យ៉ាងណាក៏ដោយរូបភាពដែលបានស្ដែងឡើងនេះ គ្រាន់តែជារូបភាពនៃការថតផ្សាយអោយផលិតផល HK7 ដែលជាគ្រឿងសម្អាងដ៏ល្បីតែប៉ុណ្ណោះ ហើយរូបភាពស្និទ្ធស្នាល និង រ៉ូម៉ាទិក ដ៏ស្រើបស្រាលដែលមហាជនផ្ទុះការចាប់អារម្មណ៍នេះ ក៏ជាការរៀបចំសម្ដែងក្នុងពេលថតផ្សាយប៉ុណ្ណោះ គឺមិនមែនបង្ហាញថាអ្នកទាំងពីរបានបង្កាត់សម្ព័ន្ធស្នេហ៍នឹងគ្នា ហើយទើបដឹកដៃគ្នាមកបង្ហាញភាពផ្អែមល្ហែមនោះឡើយ។
ទោះយ៉ាងណាក៏ដោយ កញ្ញា អៀ ម៉េងលិ និង លោក យូ ថនវណ្ណៈ ក៏អាចនឹងក្លាយជាអ្នកដែលមានទំនាក់ទំនងល្អនឹងគ្នាផងដែរ ដោយសារតែអ្នកទាំងពីរគឺសុទ្ធតែជាស្រីស្អាតប្រុសសង្ហារ ហើយក្រោយមានឱកាសកៀកកើយ ដែលដុតអារម្មណ៍រោលរាលរួមគ្នានៅក្នុងអាងហែលទឹកតែមួយបែបនេះ គឺពិតជាពិបាកបំភ្លេចរូបភាពដ៏ផ្អែមល្ហែមនេះ ហើយបើផ្លូវចិត្តអ្នកទាំងពីរអាចក្លាយដូចការប៉ាន់ស្មានរបស់អ្នកគាំទ្រវិញ គឺពិតជាផ្ទុះកក្រើកបណ្ដាញសង្គមមិនខានទេ ដោយសារតែមួយគូនេះ ក៏សមគ្នាខ្លាំង ហើយសុទ្ធតែជាតារាកំពុងឡើងកូដដូចគ្នា នៅក្នុងសិល្បៈ។ តាមការប៉ាន់ស្មានមួយគូរនេះ នឹងត្រូវផលិតផល HK7 បន្តកក់អោយថតផ្សាយរួមគ្នាបែបនេះជាច្រើនលើកទៀត ទើបវាច្បាស់ណាស់ថា ពេលវេលានឹងអាចរុញច្រានផ្លូវចិត្តអោយខិតចូលជិតគ្នា បើទោះជាគេមិនទាន់អាចប៉ាន់ស្មានថា នឹងក្លាយជាស្នេហាពិតប្រាកដ ឬ បានត្រឹមតែស្និទ្ធិស្នាលគ្នា ក្នុងនាមជាដៃគូសម្ដែង៕