ផ្ទេរតំណែងរួចរាល់ អតីតបវរកញ្ញា ប៉ូគីមថេង សុតធីតា ប្រកាសដាក់គម្រោងធ្វើសមាធិហូបបួស1សប្ដាហ៍

0

អត្ថបទ៖ ឧត្តម

កញ្ញាឯកដ៏ឆ្លាតវៃ នាំអោយប្រទេសជាតិល្បីក្រោយប្រកួតចូល១០ប្រទេសចុងក្រោយ ប៉ូគីមថេង សុតធីតា បានធ្វើរឿងមួយអោយគេចាប់អារម្មណ៍។ នាងនិងសម្រាកយកខ្លួនអោយទំនេរហើយ បានយករឿងខ្លះមកដាក់ក្នុងផែនការ អំឡុងពេលដកខ្លួនមួយរយៈខ្លី។

លើបណ្តាញសង្គម របស់នាងផ្ទាល់ បង្ហោះថា «បន្ទាប់ពីផ្ទេរម្កុដចប់ នាងខ្ញុំសុធីតា និងស្លៀរសរពាក់សហួបអាហារបួស ព្រមទាំងសមាធិ រយះពេលមួយសប្តាហ៍ ដោយចាកឆ្ងាយពីទូរស័ព្ទ ព្រមទាំងប្រព័ន្ធ Social media គ្រប់យ៉ាង សង្ឃឹមថាបងៗដែលមានបំនងទាក់ទងប្អូនសំរាប់កាងារ ជួយទុកពេលវេលាអោយប្អូនបានសំរាកមួយសប្តាហ៍ផង អោយប្អូនបានសំរាក និងមានឪកាសបានទទួលកុសលផលបុណ្យ ពីព្រះពុទ្ធ ព្រធម៍ ព្រះសង្ឃផង ដោយក្តីគោរពពីនាងខ្ញុំ សុធីតា »៕ ធីតា សរសេរទៀតថា «ការបើកសន្លឹកទំព័រមេរៀនជីវិតថ្មីនឹងត្រូវបានចាប់ផ្តើម ! ហើយគ្រប់ចុងបញ្ចប់នៃទំព័រមេរៀនគឺវាតែងតែបញ្ចប់ទៅដោយមានន័យបំផុត! វាប្រៀបដូចទៅនឹងការដែរនាងខ្ញុំបញ្ចប់នូវការកាន់តំណែងជាMGC2021 តែវាមានន័យពេញលេញដោយទទួលបានការស្រលាញ់ ឪ្យតម្លៃ អាណិតពីពុកម៉ែបងប្អូនចឹង! សង្ឈឹមថានាងខ្ញុំនឹងនូុវតែទទួលបាននៅគាំទ្រពីពុកម៉ែបងប្អូនជារហូត! ។ រៀមច្បងមួយនេះ បានទទូចអោយ អ្នកជាប់មកុដថ្មី បន្តវេនខិតខំប្រឹងប្រែង តស៊ូ ដើម្បីមុខមាត់ប្រទេសជាតិបន្តទៀត មានតែការខំប្រឹងនិងជឿជាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here