រ៉ូលីន កាន់តែថែររាងបានស្អាតក្រោយស្រកជាង10គីឡូ

0

អត្ថបទ៖ ឧត្តម

តារាសំឡេងច្រៀង ស្ទាយប៉ែន រ៉ន ជួន ច័ន្ទកក្កដា ហៅរ៉ូលីន បានធ្វើអោយគេភ្ញាក់ផ្អើល ទាំងអ្នកលេងបណ្តាញសង្គម និងអ្នករួមអាជីពសិល្បៈ។ រ៉ូលីន បានស្រកគីឡូ ច្រើនរហូតជិត១០គីឡូ ដោយធ្វើអោយ តារានិយមតែងកាយបែបស្រីរូបនេះ កាន់តែស្វែលហើយស្អាតប្លែក ខណៈអ្នកណាៗក៍លាន់មាត់សរសើរគ្រប់គ្នា។

ទៅណាមកណាតាមកម្មវិធី មជ្ឈដ្ឋានមហាជន ច្រើននាក់សុទ្ឋតែភ្ញាក់ផ្អើល និងបើកភ្នែកធំៗ ឈ្លក់មើលសម្រស់រ៉ូលីន ដោយនាងកំពុងប្រែប្រួលជាងមុន។ តារានិយមលេងកាយវិការ ក្រមិចក្រមើមរូបនេះ កំពុងតែរីករាយជាមួយរាងស្អាត ស្រណុកតាក់តែងកាយ។ នាងបានស្រកគីឡូច្រើន ដែលរុញអោយចេញរូបរាងខុសប្លែកពីមុន។អ្វីដែលគេមើលឃើញ ហើយនិយាយទៀតថាស្មានមិនដល់សោះ រ៉ូលីន រាងស្អាត ពូកែថែ។ យ៉ាងណា រ៉ូលីន មិនដឹងថាពេញចិត្ត រូបរាងបច្ចុប្បន្នឬ ចង់ឡើងសាច់អោយធាត់ដូចមុនម្យ៉ាងម្នាក់ឬយ៉ាងណា។

មកទល់ពេលនេ រ៉ូ លីននៅតែទទួលបានការ ពេញនិយមនៅលើវិថីសិល្បៈ។នាងត្រូវបានកម្មវិធីកម្សាន្តជាច្រើននៅលើកញ្ចក់ទូរទស្សន៍ ហៅច្រៀងសម្តែង។ លើសពីនេះ ទីផ្សារច្រៀងនៅតាមខនសឺត ឬកម្មវិធីជប់លៀងផ្សេង ក៍កំពុងត្រូវប៉ាន់ព្រោះតែ រ៉ូលីន មានចំនុចពិសេសអាចច្រៀង លេងកំប្លែង អោយកម្មវិធីសប្បាយរីករាយផ្ទុះសំណើចពេញហ្នឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here