ដឹងតែកក្រើក កំពង់សោម ទៀតហើយ កំពូល DJ Avida និងកំពូលMC Ton រួមដៃ បង្កើតភាពរីករាយនាក្លិបATM loungeក្រុងព្រះសីហនុ

0

អត្ថបទ៖ ឧត្តម

នារាត្រីថ្ងៃទី២៧ សីហា ឆ្នាំ២០២២ខាងមុខនេះ នាទីក្រុងកំពង់សោម ក្រុងសុីវិល័យ កំពុងជឿនលឿន និងមានព្រឹត្តិការណ៍ កើតឡើងសំខាន់មួយ ជាការជួបជុំរាំកម្សាន្តនៅក្នុងក្លិបកម្សាន្តដ៍ធំ មួយឈ្មោះថា ក្លិបATM loungeក្រុងព្រះសីហនុ ។ អ្វីដែលគេកាន់តែរំជួលចិត្តបំផុតនោះអ្នកចូលរាំកម្សាន្តដ៍ ពិតជាសប្បាយរីករាយ ដោយសារមានវត្តមាន កំពូលDJ Avida និងកំពូលMC Ton ដែលជាឌីជេដ៍ស្រស់ស្អាតល្បីឈ្មោះ ព្រមទាំងMC រូបសង្ហាវោហារស័ព្ទសម្រែកដូចស្តេចតោរ ដែលពេញនិយមខ្លាំងនៅតាមក្លិបកម្សាន្ត ជាច្រើន នាក្រុងភ្នំពេញ។

លោកអ្នកមានដឹងទេថាក្សមាជិកក្រុមVIPទាំង២នាក់នេះជាអ្នកណា៕ ក្រុមវីអាយភី មានសមាជិកដូចជា MC Ton ដែរបានបញ្ចប់សញ្ញាប័ត្រDJMCនៅប្រទេសថៃ ដោយបានធ្លាប់ទៅរៀននិងរស់នៅទីនោះជិត១៥ឆ្នាំ។ ឥឡូវបានមករស់នៅស្រុកខ្មែរ ធ្វើការប្រចាំនៅសិនត្រលក្លិប។ រីឯDJ Avida ក៍ជាឌីជេ ស្រស់ស្អាត ជាងគេ ដែរមានប្រជាប្រិយខ្លាំងនឹងធ្វើការសុទ្ធតែកន្លែងលំដាប់ៗ ក្នុងរាជធានីភ្នំពេញ។ជីវប្រវត្តិតារាស្រីរូបនេះ មិនធម្មតាទេ ជាពិធីការិនី ដើរម៉ូដ សម្តែង ថតស្ពតជាច្រើន។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត គឺធ្លាប់ចូលរួមប្រកួតបវរកញ្ញានៅប្រទេសកូរ៉េថែមទៀតផង។ សម្រាបហ្វេនៗ ក្រុមVIP អាចទៅជួបពួកគាត់ផ្ទាល់បាន ព្រោះមិនងាយនោះទេ ដែលមានឱកាសប៉ះគ្នាលើព្រឹត្តិការណ៍ ដ៏សំខាន់បែបនេះ ហើយក៍មិនធ្លាប់មានឡើយ។ ព្រោះមមាញឹករៀងខ្លួនទើបមិនសូវមានពេលសម្តែងជុំគ្នា ហើយនេះជាឱកាសពិសេសសម្រាប់ព្រឹត្តិការណ៍សំខាន់មួយនេះ។

MC Ton ជាMCម្នាក់ដែលល្បីឈ្មោះខ្លាំងប្រចាំក្លិបនានានៅទីក្រុងភ្នំពេញ។ឯកញ្ញា ឌីជេ អាវីដា ជាឌីជេ ស្អាតដាច់គេនៅក្នុងក្លិបដែលធ្វើការនៅកន្លែងលំដាប់ៗ ដាច់គេ ប្រចាំស្រុកខ្មែរ។ ឥឡូវនេះ អ្នកទាំង២ បានមកប៉ះគ្នាហើយ នៅក្លិបកម្សាន្តខាងលើATM lounge ធ្វើអោយបរិយាកាសក្លិបដែលនឹងកើតឡើងនេះច្បាស់ជាកក្រើក រំញោច កម្មវិធី អោយកាន់តែកក្រើក អមជាមួយការរាំកម្សាន្តផ្អើលតំបន់ទេសចរណ៍មួយនេះ។ គ្រាន់តែដឹងពីតួអង្គទាំង២នេះភ្លាម អ្នកនិយមតាមដាន Idolទាំង២នេះ ចាប់ផ្តើមរំជើបរំជួលចិត្តហើយរឺនៅ ដឹងតែថាពិតជាមិនខកបំណងនោះទេ សុទ្ឋតែជាអាយ ឌលពូកែច្បាស់លាស់នាំភាពរីករាយក្នុងការ កម្សាន្តក្លិប ហើយក៍ជាអនុស្សាវរីយ៍មួយ មិនអាចបំភ្លេចបាន។

MC Ton បានអោយដឹងថា លោកនិងកញ្ញា avida បានត្រៀមរួចរាល់សម្រាប់ឱកាស ដ៏រីករាយនារាត្រីដ៍អស្ចារ្យនេះ។ លោកបានត្រៀមរួចរាល់ក្នុងការ បង្ហាញការកម្សាន្តដោយរំពឹងថា យុវវ័យ និងភ្ញៀកិត្តិយសទាំងអស់ ចូលរួមអោយបានច្រើន នាក្លិបATM loungeក្រុងព្រះសីហនុ។

LEAVE A REPLY

Please enter your comment!
Please enter your name here