យុគ ចិន្តា ចូលដល់វ័យជ្រេ និយមផ្សារជីវិតជាមួយដងជ្រោះព្រៃភ្នំ

0

អត្ថបទ៖ ឧត្តម

ពិធីការិនីជើងចាស់ នៅតែឆ្នើម អ្នកនាង យុគ ចិន្តា បានត្រូវគេមើលឃើញថា កាន់តែចូលចិត្តប្រើជីវិតស្ងប់ស្ងាត់ ភ្ជាប់ជាមួយធម្មជាតិ។ អ្នកនាងបាន សម្រេចយកពេលវេលា ទំនេរពីការងារ ទៅអណ្តែតអណ្តូង តាមទីទឹកជ្រោះដងព្រៃព្រែកអូបឹង បំបាតភាពតានតឹង។

កម្រងរូបភាពជាច្រើន ត្រូវបានយុគ ចិន្តា បង្ហាញឡើងនៅលើបណ្តាញសង្គម ដោយអ្នកនាងបាន យកជីវិតនិងធម្មជាតិ ដូចជាមិត្តភក្តិប្រឡែងលេង ក្នុងសភាពស្និតស្នាលជាទីបំផុត។ អ្នកនាងតាំងពីអ្នកមានគុណចាកឆ្ងាយមក ឃើញថា ទំនេរពីការងារគឺរតទៅខេត្ត ។ ពិសេសខេត្តកំពត អ្នកនាងនិយមទៅ ដោយសារ មានទេសភាពស្រស់ត្រកាល ហើយមានដងព្រែកស្អាត ។ ពិសេសបំបាត់រឿងស្មុគស្មាញអួរអាប់បានខ្លះ ។

បើទោះជាអ្នកនាង បម្រើការងារសិល្បៈយូរឆ្នាំ ក៍អ្នកនាងនៅមិនទាន់នឿយណាយឡើយ។ អ្នកនាងបានបន្តគ្រប់គ្រងការងារនៅ សុីធីអិន។ រឿងសំខាន់មួយទៀតគឺកូនស្រី របស់អ្នកនាងកាន់តែធំ កាន់តែដឹងសុខទុក្ខអ្នកម្តាយ ខំតស៊ូដើម្បីកូន។

LEAVE A REPLY

Please enter your comment!
Please enter your name here