ចាញ់បោកគេរាប់មិនឈ្នះ ដួលមិនតិចដង ប៉ុន្តែ ម្ចាស់ប្រេន QPP នៅតែរឹងមាំ

0

អត្ថបទ៖ Dara Rath

នៅក្នុងវិស័យជំនួញ អ្នកស្រី ម៉ៅ សុភាព CEO ឬ អគ្គនាយិកាផលិតផល QPP Cosmictic Co.Ltd ក៏ត្រូវបានគេចាត់ទុកថា គឺជាតារាអនឡាញ ដែលមានសមត្ថភាពក្ដោបក្ដាប់ទីផ្សារ តែមួយពព្រិចភ្នែកផងដែរ ដោយអ្នកស្រីអាចកញ្ឆក់បានទីផ្សារចែកចាយផលិតផលទាំងក្នុង និង ក្រៅប្រទេស និង មានតំណាងចែកចាយរាប់មិនអស់ បើទោះជាគ្រឿងសម្អាងរបស់អ្នកស្រី ទើបតែត្រូវបានបង្កើតឡើងក្នុងមួយឆ្នាំចុងក្រោយ។ សន្ទុះជោគជ័យដ៏លេចធ្លោរបស់អ្នកស្រី បានរុញអោយគណកម្មការវាយតម្លៃភាពរីកចំរើនធំមួយរបស់ប្រទេសថៃ អញ្ជើញអ្នកស្រី អោយទៅទទួលពានចំនួន២នោះផង កាលពីថ្ងៃទី៧ ខែកក្កដា ក្នុងឆ្នាំ២០២២ កន្លងទៅ  ដោយអ្នកស្រី នៅតែអះអាងថា នៅតែនឹកឃើញពីអារម្មណ៍រំភើបខ្លាំង ព្រោះពេលទៅដល់គឺទទួលបានពាន២ម្នាក់ឯង ហើយក៏ត្រូវបានគណកម្មការថៃ ផ្ដល់កិត្តិយសអោយអង្គុយជួរមុខ ដែលជាជួរលំដាប់ម្ចាស់ជំនួញឆ្នើមៗ និង ជាជារបស់គណអធិបតី ដែលអ្នកស្រីនឹកស្មានមិនដល់។

អ្នកស្រីនៅតែបង្ហាញអារម្មណ៍រំភើបចិត្តដែលទទួលបានកិត្តិយសយ៉ាងមហាសាលពីកម្មវិធីនោះ ហើយក៏ធ្វើអ្នកស្រីមិនខកចិត្តផងដែរ ព្រោះក្នុងពេលទទួលបានការអញ្ជើញ អ្នកស្រីក៏បានអញ្ជើញអ្នកតំណាងដ៏ឆ្នើមរបស់ក្រុមហ៊ុនមួយរូប អោយអមដំណើរទៅជាមួយ ប៉ុន្តែនៅពេលមនឈ្មោះទទួលបានពាន២ អ្មកស្រីក៏ទុកលទ្ធភាពអោយតំណាងឆ្នើមរូបនោះជាអ្នកទទួលជំនួស ព្រោះតែអ្នកស្រីយល់ថា បើគ្មានភាពខ្លាំងពីសំណាងតំណាងឆ្នើមៗ ជាពិសេសគឺតំណាងមួយរូបដែលអ្នកស្រី បានអញ្ជើញអោយទៅជាមួយ ក៏ផលិតផលរបស់អ្នកស្រី និង ល្បឿនរីកចំរើនរបស់ក្រុមហ៊ុនអ្នកស្រី មិនអាចបានផលលឿនស្លេវនៅក្នុងវិស័យគ្រឿងសម្អាងបែបហ្នឹងដែរ។ អ្នកជំនួញដែលសិក្សាបានត្រឹមតែថ្នាក់ទី១០រូបនេះបន្តថា ខ្លួនមិនដែលស្រម៉ៃថាបានក្លាយជាម្ចាស់អាជីវកម្មមួយរូប ដែលអាចមានមុខនៅលើទីផ្សារគ្រឿងសម្អាងនោះទេ ដោយសារតែភាពក្រីតាមលងបន្លាចអ្នកស្រីរាប់មិនអស់ ហើយភាពចាញ់បោកគេ នៅក្នុងអាជីវកម្មក៏ស្ទើរតែធ្វើអ្នកស្រីបាក់ទឹកចិត្ត។

អ្នកស្រីបន្តថា ដោយសារតែចង់ចេញផុតពីជីវិតក្មេងលក់ត្រី ហើយតែងតែខ្វះមុខខ្វះក្រោយរាប់មិនអស់ អ្នកស្រីក៏តស៊ូលក់ដូរផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដោយរៀនលក់តាំងពីទិញផលិតផលគេក្នុងកញ្ចប់តូចរហូតឈានទៅលក់កញ្ចប់ធំបន្តិចម្ដងៗ និងព្យាយាមស្វែងយល់ពីទីផ្សារអាជីវកម្មជាប្រចាំ ដោយមិនអោយបទពិសោធន៍ដែលរៀនមិនចប់បាក់ឌុប មកទាញទម្លាក់ថា រៀនបានទាប គឺមិនអាចទៅមុខបាននោះឡើយ។ អ្នកស្រីកាន់តែបន្តស្រវារកឃើញពីពន្លឺជីវិត ក្រោយពេលបំលែងខ្លួន ពីការលក់ដូរផលិតផលដើម្បីត្រឹមតែដូរបាយមួយពេលៗ ក្លាយទៅជាអ្នកមានចំណូលបានច្រើនជារៀងរាល់ថ្ងៃ ហើយក៏ស្ទើរតែលក់ដាច់ដូចជាម្ចាស់ប្រេនខ្លះផង ដែលជំរុញអោយអ្នកស្រី ត្រូវសន្សំលុយធ្វើប្រេនខ្លួនឯង។ កាលពី15ឆ្នាំមុន អ្នកស្រីត្រឹមតែជាកូនអ្នកលក់ត្រីម្នាក់យ៉ាងកម្សត់ម្នាក់ប៉ុណ្ណោះ ក្នុងចំណោមបងប្អូន៤នាក់ ដែលក្នុងពេលនោះ គឺគ្រួសាររបស់អ្នកស្រី ដែលមានជីវភាពលំបាកលំបិន។

អ្នកស្រីបញ្ជាក់ថា ដួល បរាជ័យ និង ចាញ់បោកគេ មិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវខ្លាច ត្រូវស្លុត ហើយបាក់ទឹកចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវរៀនក្រោកឈរ និង ហ៊ានសម្រេចចិត្តក្រោកឈរ កុំស្ដាប់យោបល់អ្នកបំបាក់ទឹកចិត្ត បើមិនដូច្នោះទេ គឺពិតជាមិនអាចក្រោកឡើងបានទេ នៅពេលជីវិតរបស់បុគ្គលណាម្នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here