ពិធីការិនី ប៉ែន ស្រីពេជ្រ សម្រាលកូនស្រីដោយជោគជ័យតាមធម្មជាតិ

0

អត្ថបទ៖ ឧត្តម

ការទទ្ទឹងរង់ចាំ ឃើញភត្រាកូនស្រី របស់ប៉ែន ស្រីពេជ្រ និងស្វាមីបាន មកដល់តាមចិត្តបន់ស្រន់ដូចការរំពឹងទុក។ នាងបានសម្រាលកូន មកដោយសុវត្ថិភាព ហើយរីករាយ ដោយទាំងម្តាយ និងកូនឆ្លងផុត ដោយភាពល្អ។ ដូចនេះ ស្រីពេជ្រ និងស្វាមី ដ៍សង្ហា និងបន្តមាគ៌ា ជាឪពុកម្តាយ គេពេញលេញ រៀបចំអនាគតកូន។

នៅលើបណ្តាញសង្គម របស់ស្វាមី ប៉ែន ស្រីពេជ្រ បានសរសរថា «ទីបំផុតកូនស្រី ព្រមចេញមកជួបប៉ាម៉ាក់ហើយអគុណប្រពន្ធសម្លាញ់ដែលបានប្រឹងប្រែង សម្រាលធម្មជាតិដោយជោគជ័យ ។ ថ្ងៃអង្គារ៍ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស2566​ ត្រូវនិងថ្ងៃទី១៦ខែសីហារឆ្នាំ2022​ នៅពេលវេលាម៉ោង៩.១៩នាទីយប់ សំរាលដោយធម្មជាតិ​ 2គីឡូ ៨ខាំកន្លះ 37សប្តាហ៍ »។ មិត្តភក្តិនិង ក្រុមគ្រួសារបាន ចូលរួមត្រេកអរពេលទទួលបាន ភាពលហអប្រសើរមួយនេះកើតឡើង ម្នាក់ៗ រំពឹងថា កាន់តែមានសេចក្តីសុខបន្តទៀតក្រោយបានដំណក់ឈាម។

ប៉ែន ស្រីពេជ្រ នាងស្រឡាញ់ការងារពិធីការិនី ប្រចាំហង្សមាសណាស់ ទោះជានាងពពោះជិតដល់ថ្ងៃ សម្រាលនាងនៅតែទៅបំពេញការងារ ជាប្រចាំធ្វើអោយ ក្រុមការងារកោតសរសើរនាង។ ម្ល៉ោះហើយ ទើបស្រីពេជ្រ ក្លាយជាបុគ្គលិកល្អម្នាក់ ដែលមេកើយមិនមើលរំលង។

LEAVE A REPLY

Please enter your comment!
Please enter your name here