អត្ថបទ៖ ឧត្តម
អ្នកនាង អ៊ាង ច័ន្ទថាវី ដែលជាតារាចម្រៀង ប្រកបដោយទឹកដមសំឡេងក្រអួនក្រអៅ បានចេញចម្រៀងមួយបទដែលជា ការផ្ញើជូនជាពិសេស សម្រាប់ឱពុកម្តាយ។ នោះជាបទបែប មនោសញ្ចេតនា ក្រោមចំណងជើងថា រយលានអត្ថន័យ ដែលជាសំនៀងដើមរបស់ អ្នកនាង សុគន្ឋ និសា។
អ៊ាង ច័ន្ទថាវី ស្ម័គ្រខូវើបទនេះដោយយល់ថាសាច់ភ្លេងពិរោះ ហើយមានចង្វាក់ទាក់ទាញ អ្នកនាងបានច្រៀង៥នាក់ ដែលជាបងប្អូនបង្កើត ។ នេះជាកាដូច្រៀង ដល់ឪពុកម្តាយ ហើយជាការសម្តែងភាពដឹងគុណ ចំពោះនាង និងប្អូនៗ ដែលយល់ថាឪពុកម្តាយលំបាកណាស់ ទំរាំតែអាចចិញ្ចឹមកូនអោយរឹងមាំ រៀនសូត្របានចេះដឹង។ អ្វីដែលនាងចង់បានជា ការដាស់តឿនមួយផងដែរ រវាងយុវវ័យទាំងឡាយ ត្រូវគិតនិងធ្វើអ្វីដែលល្អ ដើម្បីអ្នកមានគុណសប្បាយចិត្ត។
ត្រកូលអ៊ាង ក៏មានបទថ្មីៗ ជាច្រើនទៀតដែលលើកស្ទួយខេត្តតាកែវ ហើយត្រកូលនេះសុទ្ឋតែជាអ្នកសិល្បៈ ដែលចេះជំនាញច្រើន។ ក្រៅពីសិល្បៈ ត្រកូលអ៊ាង បាន បង្កើតជា វង់ភ្លេងការ ឈ្មោះ ម៉ាឡែន ម៉ាឡា ភ្លេងការ ទុកជួលសម្តែងនៅតាមមង្គលការ។