ពេជ្រ សោភា កាន់គ្រីស្ទាន២៥ឆ្នាំ ប្រាប់មូលហេតុធ្វើសប្បុរសធម៌មិន ដែលចែកចាយលើបណ្ដាញសង្គម

0


ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនមកហើយ ដូចជាសាង សង់ សាលារៀននៅតំបន់ដាច់ស្រយ៉ាល ,ជីកអណ្ដូងទឹក និងជីកស្រះដើម្បីឲ្យពលរដ្ឋបានប្រើ ប្រាស់ទឹកនៅតំបន់ជាប់ទល់ដែនវៀតណាមជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹងឃើញមានការចែកចាយនៅលើ បណ្ដាញសង្គមដូចគេទៅវិញ។អ្វីដែលគូរ ឲ្យ កត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ នេះសោភា បែជាលេចមុខនៅកម្មវិធី មួយ ដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទានខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។នៅថ្ងៃនោះគេឃើញសោភា បានកាន់ ជាមួយព្រះគម្ពីរប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាង ហាក់មានក្ដីសុខ ផ្លូវ ចិត្តខ្លាំងណាស់។

អ្នកយកព័តមានយើងបានសាកសួរពេជ្រ សោភា តាមទូរស័ព្ទរឿងនាងធ្វើសប្បុរស ធ័មជា ច្រើនលើកច្រើនសារតែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាះសង្គម និងការលេចមុខ ក្នុងការ សម្ពោធ ព្រះគម្ពីរប៊ីបហើយ ត្រូវបានតារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំ រូបនេះ ថាជី វិត នាង ជាគ្រី ស្ទ បរិស័ទ(ប្រូតេស្ដង់)ពោពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតប ស្នង អ្វី ឡើយ។សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹងជួយ អ្នកខ្វះ ខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថាដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដី ស្រ លាញ់ល្អ ឬអាក្រក់ និងមានអ្នកខ្កះអ្នកស្អប់នាងជាដើមគឺនាងមិនតបតបនោះទេ។សោភា ប្រកាន់ ទស្ស នៈថា”ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រលាញ់”។

នាងថាស្ទើតែ ជារៀងរាល់ថ្ងៃអាទិត្យនាងជួបជុំជាមួយគ្រីស្ទបរិស័ទផ្សេងទៀត បម្រើព្រះ ចែករំលែកក្ដី ស្រលាញ់។នាងបន្ថែមទៀតថានៅពេលដែលធ្វើការអធិដ្ឋានទៅព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាននិងធ្លាប់សាកទើបបានដឹង ។តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់ ថា” សន្ដិភាពផ្លូវចិត្ត អត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។

ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីប នោះទេ តែគម្ពីបើកថ្មីនោះគឺដើម្បីបម្រើរព្រះ ដោយក្ដីស្រលាញ់ស្អាតស្អំ បរិសុទ្ធ។ នាងសង្កត់ ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខសោកក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទគឺ ដូចបានកើត ម្ដងទៀត។
គូរបញ្ជាក់ថាពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ (១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីបក្រៅពីរូប នាងគេក៍ ឃើញជនល្បីល្បាញផ្សេងៗទៀតចូលរួមជាមួយគ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណ្ណោះ។មហាជនកត់សម្គាល់ថាក្រៅពីតារាចម្រៀងល្បីល្បាញពេជ្រ សោភា ដែលជាគ្រីស្ទាន នោះតារា ចម្រៀង ខេម ក៍ជាគ្រីស្ទានម្នាក់ដូចនាងផងដែរ ខណៈដែលថ្មីៗនេះគេឃើញតារាសម្ដែងលោករតនៈ ពិ សិដ្ឋ ក៍ចូលរួមសម្ពោធព្រះគម្ពីប៊ីបជាមួយសោភា ដោយទឹកមុខយ៉ាងរីករាយ ។

ចំណែកនៅលើ ហ្វេសបុកឈ្មោះម្លប់ សាសនា ធ្លាប់ចេញសារថាដោយចាត់ទុកសោភា ថាជាវីរៈនារីដ៍ក្លាហាន មានចិត្តសប្បុរសធ័មពិតៗព្រោះបានជួយសាលារៀន សង្រ្គោះក្មេងនៅ វត្ត(ពង្រកជុំតេជោ) នៅឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត។ហ្វេសបុកSiek Bunnary Charity ធ្លាប់បង្ហោះថា ពេជ្រ សោភា បរិច្ចាគថវិការចំនួន៤០០០០០រៀល ជួយដលបងប្រុសដំបៅខ្នង ប្រព្ធរត់វចោល នៅខេត្ត ព្រះវិហារ។ហ្វេសបុកឈ្មោះសហគមន៍ចាប៉ី អមតៈ ធ្លាប់បង្ហោះសារថាពេជ្រ សោភា បានបរិវច្ចាគថវិការចំនួន៥០០ដុល្លារសម្រាប់ទ្រទ្រង់ចាប៉ីដងវែង។ហ្វេសបុកឈ្មោះSiek Bunnary Charity ធ្លាប់បង្ហោះថាពេជ្រ សោភា បានជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិសាត់ចំនួន២០០គ្រួសារ និងមានអំណោយមួយចំនួនទៀតដែលពេជ្រ សោភា វបានធ្វើសប្បុសធ័មដូចជានាងធ្លាប់បរិច្ចាគថវិការចំនួន១០០០ដុល្លារចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់កូវីដ,តែសោភា មិនដែលបង្ហាញការធ្វើសប្បុរសធ័មដែល ចំណាយដោយថវិការ របស់ នាងផ្ទាល់ខ្លួននោះនៅលើបណ្ដាញសង្គមឡើយ ប៉ុន្ដែភាគច្រើនគឺអ្នកទទួលអំណោយពី នាង ទេ ដែល បង្ហោះសារថ្លែងអំណរគុណនាង៕