Fans meeting បង្ហាញអោយឃើញពីភាពរីកចម្រើនក្នុងវិស័យប្រឡងសម្រស់និងសមត្ថភាពលើឆាកអន្តរជាតិ

0

អត្ថបទ៖ ឧត្តម

ស្រីស្អាត និងបុរសសង្ហាដែលបានឈ្នះកម្មវិធីលើឆាកអន្តរជាតិជាច្រើន បានមកជួបជុំគ្នានៅលើឆាក ដើម្បីបង្ហាញនូវចំណាប់អារម្មណ៍ ក្រោយបានជាប់ពាន ពីការប្រកួតនៅក្រៅប្រទេស។ ម្ចាស់ជ៏យលាភីជាច្រើនបាន ឡើងបង្ហាញសមត្ថភាពស្តីពីលទ្ឋផលដែលធ្វើបានល្អ លើឆាកអន្តរជាតិឡើងវិញ។ ការជួបហ្វេនខាងលើ ជាការរៀបចំពីCIM or Cambodia International Models ដេីម្បីជាការអបអរសាទរដល់បេក្ខភាពកម្ពុជាយេីងដែលទទួលបានចំណាត់ថ្នាក់ល្អនៅលេីឆាកអន្ដរជាតិ នោះគឺកម្មវិធី✨ Fans Meeting ធ្វើឡើងងនៅថ្ងៃទី11 ខែ៨ នៅក្នុងផ្សារទំនេីបThe Olympia Mallជាន់ទី១ចាប់ពីម៉ោង ៦-៨ យប់។សម្រាប់ Fans ដែលបានចូលរួមកម្មវិធីFan Meeting នាំគ្នាហ៊ោឡើងផ្អើលកម្មវិធីពេលបានជួបអាយឌល។

ការជួបជុំនោះ ត្រូវបានបង្ហាញដោយ យុវជន យុវតី មិនត្រឹមតែជាអ្នកក្លាហានឡើងប្រកួតនោះទេ ហើយម្នាក់ៗមានទឹកចិត្តបំផុត សម្រាប់បង្ហាញស្នាដៃអោយគេឃើញ ពីវិស័យប្រែប្រួល ក្នុងពិភពបវរកញ្ញានៅកម្ពុជា។ ម្ចាស់ជ័យលាភីទាំងនោះមាន កញ្ញា សារី ស្រីពេជ្រ ម្ចាស់មកុដMiss & Mister Petite Global 2022 លោក ចាន់ មុនីសិទ្ឋិ ជាប់លេខ២ ឈ្នះឈុតតំណាងជាតិ ឈ្នះថតរូបស្អាត និងតំណែង ប្រជាប្រិយភាព។Miss&Mister Teen Star Cambodia 2022 for winning 3rd runner up in National Custom (Thanudd &Anaomy )Anaomy1st Runner up Miss photogenic get 1st Runner Up Miss Popular Award .Ratana Thanudd 1st Runner Up Mister Popular Award of Teen Star Informational 2022!។

សារី ស្រីពេជ្រ ម្ចាស់មកុដទើបឈ្នះនៅប្រទេសម៉ាឡេ បានផ្តាំអោយយុវតីជំនាន់ក្រោយ ត្រូវព្យាយាមតស៊ូ បើសិនជាស្រឡាញ់ប្រឡង កញ្ញាឯកហើយសិក្សាអោយច្បាស់ពីកម្មវិធីនីមួយៗ។ នាងមានតែអរគុណចំពោះការគាំទ្រ ហើយជួយលើកទឹកចិត្តនាងតាំងពីការប្រកួត។ សំអុល អែនណាអូមី Teen Star Cambodia 2022 for winning 3rd runner up in National Custom នាងថាចាត់ទុកឆាកប្រគួតអន្តរជាតិជាបទពិសោធន៍ធំក្នុងជីវិតទាំងវ័យ១៦ឆ្នាំហើយ ជម្រុញអោយរលកក្រោយជួយ ពង្រឹងស្មារតីអោយល្អក្នុងការប្រឡងបន្ទាប់ពីនាង។ពិសេសរៀនសូត្រអោយខ្លាំង តាមរៀមច្បងមុនៗ យកជាបទពិសោធន៍។