អត្ថបទ៖ ឧត្តម
ស្ថាប័នចក្រវាឡ ពិភពលោក បានចេញសេចក្តី ប្រកាសថា អ្នកមានកូនមាន ប្តី ចាប់ពីអាយុ១៨ឆ្នាំដល់២៨ឆ្នាំ អាចមានសិទ្ឋិ ប្រកួតបាន ដើម្បីចង់ដឹងថា នារីមានកូន មានប្តីធ្វើល្អបានកម្រិតណា។ ភ្លាមៗ ហ្វេនៗ នៅស្រុកខ្មែរ បានគិតទៅដល់ អ្នកនាងប្រាសាទ ដាវីន ដែលមានគុណ សម្បត្តិបែបណាល្អ ក្នុងជម្រើសមួយនេះ។ ប៉ុន្តែមានលក្ខក្ខណ្ឌ ធ្វើអោយតារាឆ្នើមនេះ ពិបាកប្រជែង។
Miss Universe បេីកឱកាសអោយស្រ្តីរៀបការរួច និងស្រ្តីមានកូនចូលរួមប្រកួត។នេះក៍ព្រោះដោយសារការបើកទូលាយ សិទ្ឋិទទួលបាន ការបង្ហាញសមត្ថភាព ក៍លេចឭថា ការមកដណ្តេីមមកុដ Miss Universe លេីកទី72 ក្នុងឆ្នាំ2023 ប៉ុន្តែពួកគេត្រូវមានអាយុពី 18 ដល់ 28 ឆ្នាំ ហើយមានតម្រុយអោយ នារីមានគ្រួសារ មានកូនអាចប្រឡូកបាន។
គ្រាន់តែលឺថាខាង Miss Universe បានអនុញ្ញាតអោយស្រីមានកូនរឺមានស្វាមីហេីយចូលប្រកួតភ្លាម ហ្វេនរបស់ខ្មែរៗយេីងបាន Mention អ្នកនាងប្រាសាទដាវីនភ្លាម ប៉ុន្តែក្តីសង្ឃឹមមិនដូចការគិត ប្រាសាទដាវីន មានអាយុ 34ឆ្នាំហេីយ នៅឆ្នាំ2022នេះ ដែលខាង MU បានអនុញ្ញាតអោយស្រ្តីដែលចូលរួមប្រកួតត្រូវមានអាយុពី 18-28 ឆ្នាំតែប៉ុណ្ណោះ។ បើសិនជាអាយុក្រោមនេះ ប្រាសាទ ដាវីន ពិតជាសម បំផុតដោយ សារ ទម្រង់មុខមាត់ ដងខ្លួន ភាពក្លាហាន ការនិយាយភាសាបរទេស គឺនាងមានពេញខ្លួន។ ឯការលេងទឹកមុខ ថតសម្តែងគឺនាង ពេញដោយបទពិសោធន៍ និងមានការទទួលស្គាល់ពីមហាជន។ ប៉ុន្តែពេលនេះ នាងមានកូននិងស្វាមី រស់នៅអូស្ត្រាលី និងឧស្សាហ៍ឡើងមកលេងស្រុកកំណើតជាហូរហែរ។





