ពិតឬ??…ស្ថាប័ន Miss Universe បេីកឱកាសអោយស្រ្តីរៀបការរួច​ ឬ ស្រ្តីមានកូនអាចចូលរួមប្រកួតបាន…

0

អត្ថបទ៖ ឧត្តម

នេះជាដំណឹងលេចឮមួយ ដែលទើបតែផ្ទុះ ការចាប់អារម្មណ៍ ហើយអ្នកតាមដានព្រឹត្តិការណ៍នៃការប្រកួតបវរកញ្ញា Miss Universes នេះ ក៏កំពុងតែភ្ញាក់ផ្អើលជាខ្លាំង។ គេរំពឹងថា ប្រសិនបើដូចនេះមែន នោះនិងក្លាយជាភាពប្លែកមួយ ក្នុងការប្រកួតប្រជែង។ ម្យ៉ាងកម្មវិធីនេះ ឃើញថា មានការជក់ចិត្តពីមហាជនគ្រប់ប្រទេស និយមតាមដានណាស់។

ដោយសារការបើកទូលាយ សិទ្ធិទទួលបាន ការបង្ហាញសមត្ថភាព ក៏លេចឭថាការមកដណ្តេីមមកុដ Miss Universe លេីកទី72 ក្នុងឆ្នាំ​2023 ប៉ុន្តែពួកគេត្រូវមានអាយុពី​ 18 ដល់​ 28 ឆ្នាំ​ ហើយមានតម្រុយអោយ នារីមានគ្រួសារ មានកូនអាចប្រឡូកបាន។

ចំពោះកម្ពុជាយើងក៏ មានកញ្ញា ហង្ស ម៉ានីតា ជាអ្នកតំណាងប្រទេស និងជាម្ចាស់មកុដ២០២២ ហើយនាងក៍ជាការសង្ឃឹមមួយ ដោយសារចំណេះដឹង សមត្ថភាព និងកម្រិតភាសាអង់គ្លេស ឃើញថាប្រើការបាន។ ចាំមើលអ្នករៀបចំ នឹងបង្ហាញមុខនារីរៀបការ មានកូនប្រទេសណាខ្លះ មកប្រកួតប្រជែង។