សារ៉ាយ សក្ខណា សម្រុកសាងស្នាដៃក្នុងសិល្បៈមុនសម្រេចចោត្តហោះទៅអាមេរិកវិញ

0

អត្ថបទ៖ ឧត្តម

តារាសម្តែង សារ៉ាយ សក្ខណា បានបន្តជក់ចិត្តជាមួយ សិល្បៈនៅក្នុងស្រុកខ្មែរ ដោយស្ទើរតែលែងចង់ហោះទៅ អាមេរិកវិញ។ ក្រៅពីទទួលបានការងារ ជាច្រើន សក្ខណា ស្រាប់តែ បានបើកឱកាសថតភាពយន្ត មួយទៀត អោយអិលឌី។ ដោយសារតែជិតដិត ទើបនាង សម្រេចទទួលថត ហើយប៉ះការសម្តែងដោយ តារាល្បីៗជាមួយនាង។

សារ៉ាយ សក្ខិណា បានបង្ហាញខ្លួនសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីបាត់វត្តមានអស់ប៉ុន្មានឆ្នាំ ក្រោយរៀបការមានគ្រួសារវត្តមានសម្តែងជាថ្មីរបស់អ្នកនាង នាពេលនេះគឺជាការសម្រេចបំណង ក្រោយពេលនាងតែងមានចិត្តចង់ចូលរួមសម្តែងឡើងវិញ ក្រោយពេលមកស្រុកខ្មែរអស់ជាច្រើនខែមកនេះ។ សារ៉ាយ សក្ខិណា បានចូលរួមសម្តែងនៅក្នុងរឿងថ្មីដែលចាប់ដៃគូជាមួយតារាសម្តែងនាយ គ្រឿន ក្រោមកាផលិតពីផលិតកម្មLD។ ទស្សនិយភាពថ្មីសម្រាប់ សារ៉ាយ សក្ខិណា នាពេលនេះត្រូវបានគេរំពឹងថា ការសម្តែងរបស់នាងនឹងនៅតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកគាំទ្រ បើទោះបីជានាងបានខកខានពីការសម្តែងនេះមួយរយះក៏ដោយ។

សារ៉ាយ សក្ខិណា ធ្លាប់បានលើកឡើងថា នាងនៅតែស្រឡាញ់វិស័យសិល្បះនេះដដែល បើទោះបីជានាងបានសាងគ្រួសារ និងចេញទៅរស់នៅក្រៅប្រទេសក៏ដោយ។តារារូបនេះតែរំពឹងថា ប្រសិនបើមានឱកាសនាងចង់ចូលរួមសម្តែងជាថ្មី ដើម្បីទុកជាស្នាដៃបន្ថែម មុនពេលដែលនាងវិលទៅកាន់ក្រៅប្រទេសវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here