យូរៗបង្ហាញឈុតបុរាណម្តង ជា វណ្ណារិទ្ឋ នៅតែជះភាពសង្ហាមិនចាញ់កម្លោះ

0

អត្ថបទ៖ ឧត្តម

ពិធីករ ជា វណ្ណារិទ្ឋ បាន បន្តការងារសិល្បៈ ប្រចាំទូរទស្សន៍បាយ័ន ដោយនៅតែមានការអោយតម្លៃថា លោកនៅតែឆ្នើមផ្នែកកម្មវិធីការងារ។ លោកនៅតែបន្តបង្ហាញអ្វីដែលជាសិល្បៈខ្មែរ ហើយថ្មីៗនេះ បានបង្ហាញរូបភាព នៅលើបណ្តាញសង្គមដោយ ច្នៃឈុតបុរាណចំ ទម្រង់ស្តេច អោយហ្វេនៗបានឃើញ។នេះក៍ជាផ្នែកអភិរក្សវប្បធម៌។

ការបើកបង្ហាញរូបភាពនេះ ដោយលោកចង់អោយ ដាស់អារម្មណ៍ អ្នកតាមដានងាក មកគិតរឿងអ្វីដែលជាវប្បធម៌បុរាណខ្លះ។ ដូចនេះហើយក្នុង នាមជាអ្នកសិល្បៈខ្មែរម្នាក់គួរតែចែករំលែកអ្វីដែលជា របស់ខ្មែរ អោយរលកក្រោយមើលឃើញ ហើយបានឈ្វេងយល់។ លោកបានបង្ហោះថា «កម្មវិធី​ ល្ខោនខ្មែរ​ សូមគោរពអញ្ជេីញបេក្ខជនដែលមានសមត្ថភាពផ្នែកសិល្បៈរបាំក្បាច់បុរាណខ្មែរ​ មកចូលរួមដេីម្បីលេីកស្ទួយ​ និង​ លេីកតំកេីងទំរង់របាំក្បាច់បុរាណខ្មែរអោយបានច្រេីនទាំងអស់គ្នា​។ មានកម្មវិធីល្ខោនខ្មែរ​ សិល្បៈបុរាណមិនឯកោទេ​ ។ រំពឹងថាអ្នកស្រឡាញ់សិល្បៈខ្មែរ និងមហាជនជួយចូលរួមលើកកម្ពស់ តាមរយៈការជូនដំណឹង ពីពិធីករល្បីឈ្មោះ នេះបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here