ភ្ញាក់ផ្អើល! វត្តមានតារាថៃវ័យក្មេង មីន ភីរ៉ាវិច មក Surprised ហ្វេនៗដល់រោងកុន ថ្ងៃសម្ភោធរឿង « ហាងលក់មរតកខ្មោច »

0


 តារាថៃវ័យក្មេងកំពុងក្រសោបទីផ្សារទាំងនៅ ថៃ និងកម្ពុជា បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមកសម្ពោធស្នាដៃរបស់ខ្លួនលើទឹក កម្ពុជាជាលើកដំបូងរបស់ខ្លួនគឺរឿង“ហាងលក់មរតកខ្មោច” តែត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅពសំណាក់អ្នកគាំទ្រ។ តាមរយៈអ្នកបកប្រែតារាស្រស់សង្ហារូបនេះបានបញ្ជាក់៖”ខ្ញុំពិតជាមានអារម្មណ៍រីរាយមែនទែន លើកដំបូងខ្ញុំឃើញហ្វេនៗមកគាំទ្រខ្ញុំតាំងពីនៅព្រលានយន្តហោះ ននិងដល់កន្លែងសម្ពោធរឿង។ អារម្មណ៍មួយនេះពិតជាធ្វើឱ្យខ្ញុំភ្លេចមិនបាន និងចងចាំបំផុត”។

គ្រាន់តែនិយាយចប់ភ្លាមសូរសំឡេងហោរកញ្ចៀវ លាន់កងរំពងពេញផ្សារទំនើប អ៊ីឌិនហ្គាឌិន ដែលជាទីកន្លែងតារាសម្ដែងថៃ លោក មីន ភីរ៉ាវិច ជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសដែលផលិតកម្ម P picture ទទួលយកខ្សែភាពយន្ដរឿង “ហាងលក់មរតកខ្មោច” មកបញ្ចាំងនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា តទៅ។

មីន និយាយថា ក្នុងខ្សែភាពយន្ដរឿង “ហាងលក់មរតកខ្មោច” គឺជាវណ្ណកម្មទី២ ដែលលោកបានថត ហើយក្នុងខ្សែភាពយន្ដកាន់តែសាហាវសម្រាប់លោក ដោយលោកដើរជាតួអង្គបងធំប្រចាំក្រុម ដូច្នេះនិយស្ស័យមិនសូវល្អទេនៅក្នុងរឿង។ បើមានការគាំទ្រច្រើនដូច្នេះទៀត រូបលោកនឹងរកឱកាសនឹងមកជួបអ្នកគាំទ្រនៅកម្ពុជាជាថ្មីទៀត ហើយលោកសង្ឃឹមថាប្រិយមិត្ដនៅកម្ពុជានឹងបានទស្សនារឿងនេះគ្រប់គ្នា។

តារាសម្ដែងប្រុស មីន ភីរ៉ាវិច បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងជួបអ្នកគាំទ្រ ក្នុងគ្រាដែលរឿងលោកសម្ដែងនឹងចាក់បញ្ចាំងតាមរោងភាពយន្ដធំៗនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា ខាងមុខនេះតទៅ។ មីន នឹងឡើងយន្ដហោះ ត្រឡប់ទៅប្រទេសកំណើតវិញ នៅល្ងាចនេះ បន្ទាប់ពីជួបអ្នកគាំទ្រ និងបានចូលរួមកម្មវិធីមួយចំនួនស្ទើរ១ថ្ងៃពេញនៅថ្ងៃទី៣ ខែសីហា នេះ៕


 

LEAVE A REPLY

Please enter your comment!
Please enter your name here