តស៊ូយ៉ាងលំបាក តារាប្រុសស្រី១គូនេះ ឆ្មក់ឱកាសចូលជ្រកតាមផលិតកម្ម

0

អត្ថបទ៖ ឧត្តម

តារាចម្រៀងមួយគូ ដែលមានប្រវត្តិតស៊ូចម្រៀង ច្រើនឆ្នាំនិងច្រើនដំណាក់កាល បានដើតដល់គោលដៅដែលចង់បាន។ លោក សុវណ្ណដាណេ និង កញ្ញា លៀង សីហា បានក្លាយជា តារាថ្មីប្រចាំផលិតកម្ម B&P Entertainment Production ។ តារា២រូបនេះ នឹងមានបទថ្មីចេញ នាប៉ុន្មានថ្ងៃទៀតាមការចង់ឃើញពីហ្វេនៗ។

នូ សុវណ្ណាដាណេ បានដើរច្រៀងគ្រប់ទិសទី មិនថាជិតឆ្ងាយ ហើយក៍មានឱកាសច្រៀងតាមកញ្ចក់ទូរទស្សន៍ នានា ស្ទើរគ្រប់ប៉ុស្តី៍។ លោកធ្លាប់មានប្រវត្តិឡើងប្រឡងកម្មវិធីធំ នៅហង្សមាសផងដែរ។ ក៍ព្រោះតែ មានទឹកដមសំឡេង ប្រកបដោយគុណភាពលោក ត្រូវបានអ្នកដឹកនាំកម្មវិធី មិនមើលរំលងឡើយ។ ឯនាងកញ្ញា លៀង សីហា ក៍មានការលះបង់ក្នុងវិថីសិល្បៈ មិនតិចដែរ។ នាងមានសំឡេងក្រអួនក្រអៅ ចេះចាំល្អបទទម្រង់ភ្លេងការ។ សីហាក៍ជាដៃគូចម្រៀង ជាមួយដាណេ ឃើញឡើងសម្តែងមិនសូវអាក់ខានរួមគ្នា។

អ្នកទាំង២រូបនេះ បានប្តេជ្ញាថា ខ្លួននិងខិតខំ បំពេញការងារ អោយបានប្រសើរតទៅទៀតហើយធ្វើយ៉ាងណា ច្បិចយកអ្វីដែលថ្មីពីទ្រនំថ្មី។លើសពីនេះក៍អរគុណដល់ខាង ម្ចាស់ផលិតកម្មB&P Entertainment Production បានសម្លឹងឃើញយើងទាំង២ និងមិត្តភក្តិមួយទៀតលោក នួន រចនា។ពួកយើងទាំង៣ និងពួតដៃគ្នា កសាងស្នាដៃអោយល្អនាពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here