ក្រុមហ៊ុន​ Richell Home​ ស្ដេចអាហារក្រៀម​ បើកសម្ពោធសាខាធំលើកដំបូងនៅខេត្ត ព្រៃវែង

0

អត្ថបទ៖ Dara Rath

ក្រោយពីបានដំណើរការ ក្រុមហ៊ុនស្ដេចអាហារក្រៀម Richell Home ទទួលបានតំណាងចែកចាយជាច្រើន នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏គឺទើបតែលើកទី1ប៉ុណ្ណោះដែលក្រុមហ៊ុននេះ បានបើកបើកសម្ពោធសាខាធំរបស់ខ្លួន ដោយបានបើកសម្ពោធសាខាផ្ដាច់ខេត្តព្រៃវែង និង​ស្វាយរៀង​ កាលពីថ្ងៃទី1 សីហា​ ឆ្នាំ2022 នៅខេត្តព្រៃវែង។

នៅក្នុងពិធីនោះ​ លោក​ ងួន​ បូរ៉ា​ និងភរិយា ដែលជាអគ្គនាយកអគ្គនាយិក ក៏បានទៅធ្វើពិធីបើកសម្ពោធដោយផ្ទាល់ផងដែរ។ លោក​ ងួន​ បូរ៉ា​ បញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុន Richell Home ស្ដេចអាហារក្រៀមមានអ្នកសិទ្ធិផ្ដាច់ខណ្ឌ និង​ ផ្ដាត់ខេត្តជាច្រើនមកហើយ ប៉ុន្តែមកពីបណ្ដាខេត្ត និង​ខណ្ឌទាំងនោះ នៅមិនទាន់រៀបចំហាងរួចរាល់ ទើបសាខាផ្ដាច់ខេត្តព្រៃវែង និង​ ស្វាយរៀង​ ដែលបានធ្វើហាងរួចរាល់ ក្លាយជាសាខាដំបូងគេ។ លោកថា ក្នុងពេលខាងមុខ ក្រុមហ៊ុននឹងបង្ហាញសាខារបស់ខ្លួនជាបន្តបន្ទាប់ ក្រោយពីសាខាព្រៃវែង និង​ស្វាយរៀងបានបើកសម្ពោធ។

LEAVE A REPLY

Please enter your comment!
Please enter your name here