បេក្ខជនឆ្នើម3រូប ក្លាយជាចំណុចពិបាកឱ្យគណៈកម្មការដាក់ពិន្ទុសម្រេចឱ្យមួយណាជាម្ចាស់ពាននារដូវកាលទី4នេះ

0

អត្ថបទ៖ ឧត្តម

បេក្ខជនឆ្នើម និង លេចធ្លោ នៅលើឆាកប្រកួតនៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol season4 ទាំង3រូបដែលរួមមាន ថុល សុភិទិ ណាន វិសារ និង សុីម ច័ន្ទពន្លឺ ត្រូវបានគេដាក់ការព្យាករណ៍ថា អាចប្រជែងគ្នាដណ្តើមពានចម្រៀងនៅលើឆាកប្រកួតដ៏ស្វិតស្វាញមួយនេះ។ យ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានរួមមួយពីសំណាក់អ្នកតាមដាន ហើយហ្វេនៗអ្នកគាំទ្រក៏សុទ្ធសឹងតែមានការជឿជាក់លើបេក្ខភាពនីមួយៗរៀងៗខ្លួន។

ការប្រឡងចម្រៀងមួយនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ ហើយបេក្ខភាពចូលដល់វគ្គផ្សាយបន្តផ្ទាល់ ឬ វគ្គ Live Show សង្កេតឃើញថា ខ្លាំងៗ និង មានសមត្ថភាពម្យ៉ាងៗម្នាក់។ លើសពីនេះ បេក្ខជន3រូបដែលមានឈ្មោះខាងលើ កំពុងតែទាញយកការដាក់ពិន្ទុពីគណៈកម្មការទាំង4រូបឱ្យមានការពិចារណាយ៉ាងល្អិតល្អន់ ហើយសន្ទុះនៃការគាំទ្រពីទស្សនិកជនក៏កំពុងមានការប្រទាញប្រទុងគ្នា យកសំឡេងគាំទ្រយ៉ាងសម្បើមលើសលុបផងដែរ។ ចំណែកបេក្ខជន សុភិទិ គេសង្កេតឃើញកំពុងមានសម្លេងនៃការគាំទ្រគឺវ៉ាដាច់គេពេញទំហឹងតែម្តងដែលនេះជាសញ្ញាអាសន្នចំពោះកេក្ខភាពឆ្នើម2រូបខាងលើឱ្យកាន់តែបញ្ចេញសម្ថភាពពិសេសៗរបស់ខ្លួនជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយៗទៀត។

ចាំមើលថាសប្តាហ៍ទី3 ខាងមុខនេះ និងមានអ្វីកើតឡើងក្នុងពេលប្រឡង? តើ3ដួងនេះ ឬបេក្ខភាពផ្សេងទៀតជាអ្នកធ្វើបានល្ អឬ ភិទិ,វិសារ និង ពន្លឺ មួយណាខ្លាំង និង នៅតែជាបេក្ខភាពកំពូលប្រចាំកម្មវិធីដដែល!
សម្រួលអត្ថបទ៖ Neath

LEAVE A REPLY

Please enter your comment!
Please enter your name here