សុគន្ធ និសា ត្រឡប់ទៅអង្គុយកៅអីចាស់ ក្រោយខកគម្រោងពពោះកូនដំបូង

0

អត្ថបទ៖ ឧត្តម

តារាចម្រៀងស្រគត់ស្រគំ សុគន្ឋ និសា ប្រហែលជាផ្អាកឱកាសយកកូនក្នុងឆ្នាំ២០២២នេះ ជាហេតុត្រូវបានគេដាក់ការយល់ឃើញថា ប្រហែលជានាងកំពុងមមាញឹក និង សម្បូរការងារមកបន្តបន្ទាប់លើសលុបពេកទើបមិនអាចធ្វើការសម្រាកមាតាភាពក្នុងពេលឱកាសការងារកំពុងមកដល់។ ម្យ៉ាងក៏ទំនងជាស្តាយលំហូរនៃប្រាក់ហូរចូលទើបអ្នកនាង សម្រេចចិត្តផ្អិបរឿងនេះទុកសិនម្តងទៀត។

សុគន្ធ និសា បានព្រមទៅទទួលតំណែងចាស់ជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីនាងបានព្រលែងចោលកម្មវិធីខាងលើកាលពីរដូវកាលទី២ម្ដងរួចមកហើយ ដោយទុកឲ្យតារាចម្រៀងអ្នកនាង សួស វីសា ទៅរ៉ាប់រងជំនួស។ ការអង្គុយកៅអីចាស់របស់ និសា ពេលនេះពិតណាស់បញ្ជាក់ច្បាស់ថាផែនការណ៍យកបុត្រដំបូងរបស់អ្នកនាង ត្រូវបានលុបចោលសារជាថ្មីម្ដងទៀតហើយ ព្រោះបើនាងត្រៀមខ្លួនរួចរាល់ក្នុងការយកកូននៅរដូវធ្លាក់ភ្លៀងដែលការងារសិល្បៈ ចុះស្បើយបន្ដិចមែន ម្លេះពេលនេះនាងប្រាកដជាប្រកែកក្នុងការធ្វើជា Coach សាជាថ្មីនេះជាក់ជាមិនខានព្រោះ។

ប៉ុន្ដែការមកកាន់តំណែងធំរបស់និសា នៅពេលនេះជាការចង់ឲ្យគ្រប់គ្នាបានឃើញច្បាស់ថារឿងបាត់មុខនាង នៅរដូវកាលទី២កន្លងមកមិនមែនថៅកែដកចេញនោះទេ គឺពិតអ្នកនាងពិតជាបានសុំសម្រាក១រដូវ កាលមែនហើយ។ ម្យ៉ាងអ្នកនាងក៏ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញច្បាស់ថា តាមពិតការងារមួយនេះនាង ក៏អាចធ្វើបាន ដែរមិនមែននាងគ្មានសម្ថភាពឬដើរចេញពីការងារព្រោះតែមិនចង់ប្រឈមឡើយ។
សម្រួលអត្ថបទ៖ Neath

LEAVE A REPLY

Please enter your comment!
Please enter your name here