ទុំ​ វត្ថិ បង្ហាញវត្តមានផ្លូវការក្នុងនាមជា BA​ តំណាងឱ្យកម្ពុជា ចូលរួមព្រឹត្តិការណ៍ HUAWEI​ APAC នៅប្រទេសថៃ

0

សម្រួលអត្ថបទ៖ Neath

ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក 𝐇𝐔𝐀𝐖𝐄𝐈 𝐀𝐏𝐀𝐂 𝐒𝐦𝐚𝐫𝐭 𝐎𝐟𝐟𝐢𝐜𝐞 𝐋𝐚𝐮𝐧𝐜𝐡 𝟐𝟎𝟐𝟐 ត្រូវបានបញ្ចប់ហើយ លើទឹកដីទីក្រុងបាងកកនៅឯប្រទេសថៃ ដោយមានវត្តមានយ៉ាងច្រើនកុះករ និង មហោឡារិកពីសំណាក់តំណាងរហូតដល់ទៅ14ប្រទេសបានធ្វើការចូលរួម។ ក្នុងនោះផងដែរប្រទេសកម្ពុជា ក៏បានបញ្ជូន អ្នកគ្រងតំណែង BA ថ្មីគឺលោក ទុំ វត្ថិ រួមទាំងវត្តមានក្រុមការងារឆ្នើមចំនួន10រូបទៅចូលរួមក្នុងកម្មវិធី ក្រោមការដឹកនាំដោយថ្នាក់ដឹកនាំរបស់ HUAWEI Mobile Cambodia។

តារាចម្រៀង Original Song លោក​ ទុំ​ វត្ថិ​ ដែលជា BA​ របស់ក្រុមហ៊ុន HUAWEI ពីប្រទេសកម្ពុជា បានបង្ហាញអារម្មណ៏រំភើបចិត្តយ៉ាងខ្លាំង​ ដែលបានតំណាងឱ្យកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ។ លោក​ ថានេះគឺជាមហាព្រឹត្តិការណ៍មួយដ៏ធំ និង អស្ចារ្យសម្រាប់លោក ហើយក៏ជាលើកទី1ដែលក្រុមហ៊ុនទូរស័ព្ទទំនើប HUAWEI បានផ្ដល់ឱកាសអោយលោកបានទទួលនូវការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ ថែមទាំងទទួលបានភាពកក់ក្ដៅទាំងការហូបចុក និង ការស្នាក់នៅ។

អ្វីដែលលោកកាន់តែមានមោទនភាពបំផុតនោះគឺលោកបានមកស្គាល់នូវប្រព័ន្ធទីផ្សារដ៏ធំទូលំទូលាយ ពិសេសនោះគឺមកបានស្ដាប់នូវបទបង្ហាញរបស់ស្ថាបនិក​ ព្រមទាំងការចែករំលែកនូវចំណេះដឹងផ្នែកប្រព័ន្ធអេឡិចត្រូនិចបែបវិទ្យាសាស្ត្រជឿនលឿនពីអ្នកឯកទេសផ្នែកបច្ចេកវិទ្យា​ ដែលជាអ្នកបង្កើត និង​ ផលិតគ្រឿងប្រដាប់របស់ក្រុមហ៊ុន HUAWEI ។ ដែលនេះគឺជាវេទិការកិត្តិយស និង ផ្ដល់ឱ្យលោកទទួលបាននូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រជឿនលឿនដ៏កម្រដែលលោកចាំបាច់ត្រូវតែដឹងក្នុងនាមខ្លួនជាតារាតំណាងឱ្យក្រុមហ៊ុនយក្សមួយនេះ ដើម្បីបន្តចែករំលែកនូវសារៈប្រយោជន៍សំខាន់ៗជូនដល់អតិថិជន និង ហ្វេនៗថាតើមូលហេតុអ្វីទើបត្រូវតែជ្រើសរើសប្រើប្រាស់នូវផលិតផលរបស់ក្រុមហ៊ុន HUAWEI។

ព្រឹត្តិការណ៍ 𝐇𝐔𝐀𝐖𝐄𝐈 𝐀𝐏𝐀𝐂 𝐒𝐦𝐚𝐫𝐭 𝐎𝐟𝐟𝐢𝐜𝐞 𝐋𝐚𝐮𝐧𝐜𝐡 𝟐𝟎𝟐𝟐 ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី 27 ខែ កក្កដា​ ថ្មីៗនេះដោយមានប្រទេសមកពីអាស៊ីប៉ាស៊ីហ្វិកចំនួន14ចូលរួម​ ព្រមទាំងមានបុគ្គលល្បីៗដែលជាថ្នាក់ដឹកនាំ និង ជាអ្នកមានបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុន HUAWEI មកធ្វើបទបង្ហាញ អមដោយការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ ដែលអាចនិយាយបានថាគឺជាវេទិការតែមួយដើម្បីជាការបើកសម្ពោធទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ។ ចាត់ទុកថាកម្មវិធីនេះក្លាយជាមុខមាត់មួយសម្រាប់ក្រុមហ៊ុន HUAWEI ប្រចាំប្រទេសកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ធំមួយនេះ ក៏ដូចជាបើកមុខមាត់ឱ្យ BA លោក ទុំ វត្ថិ កាន់តែមានកិត្តិយសនៅក្នុងចំណោសរសៃឈាមនៃម៉ាកយ៊ីហោ HUAWEI ទាំង14 ប្រទេសប្រចាំតំបន់អាស៊ីប៉ាស៊ីភិកនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here