កំពូលតារា Online ជួរមុខអ្នកស្រី អ៉ឹម សុគន្ធា សាងភាពសកម្មខ្លាំងក្នុងកម្មវិធីប្រកួតប្រជែងសម្រស់

0

អត្ថបទ៖ Neath

បន្ទាប់ពីក្លាយជាកំពូលតារា Online ជួរមុខប្រចាំប្រទេសកម្ពុជា អ្នកស្រី អ៉ឹម សុគន្ធា ដែលនរណាក៏ស្គាល់ថាជាម្ចាស់ក្រុមហ៊ុន HK7 Beauty care គឺ ជាយ៊ីហោរគ្រឿងសម្អាងម៉ាកល្បីហើយអ្នកស្រីក៏ត្រូវបានគេស្គាល់កាន់តែច្បាស់ថា ជាភរិយារបស់ម្ចាស់ហាងលក់សម្លៀកបំពាក់ Rayuth Fashion កំពុងក្លាយជាចំណាប់អារម្មណ៍មួយក្នុងចំណោមអ្នកជំនួញផ្នែកគ្រឿងសម្អាងធំៗក្នុងស្រុក។ ក្រៅពីមានកេរ្តិ៍ឈ្មោះបោះសម្លេងជាមួយនឹងអាជីវកម្មកំពុងទទួលបានភាពជោគជ័យ អ្នកស្រីត្រូវបានគេចាត់ទុកជាស្ត្រីមួយរូបដែលមានសម្រស់ស្អាតផូផង់ទាំងព្រម ពិសេសក្នុងការរៀបចំខ្លួនគឺលេចធ្លោខ្លាំង និង ទាក់ទាញសឹងតែគ្រប់ពេលវេលាគ្រប់កម្មវិធី រហូតមិនអាចទាយដឹងថាជាស្ត្រីអាយុជាងសែរទៅហើយ។

មួយរយៈចុងក្រោយនេះផងដែរគេក៏សង្កេតឃើញអ្នកស្រីបានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងសកម្មភាពឧបត្ថមគាំទ្រជាមួយនឹងកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិធំមួយគឺ Miss Universes ហើយថ្មីៗនេះទៀតសោតគេក៏ឃើញវត្តមានម្ចាស់ប្រេនល្បីឈ្មោះរូបនេះកំពុងក្លាយទៅជាដៃគូដ៏សំខាន់ជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាដ៏ល្បីគឺ Missgrand Cambodia ។

អ្នកស្រី អ៉ឹម សុគន្ធា ធ្លាប់បានលើកឡើងថា ការចូលខ្លួនក្នុងសកម្មភាពលើកស្ទួយនូវវិស័យសិល្បៈ ពិសេសនោះគឺវិស័យបវរកញ្ញាដែលអាចនិយាយបានថាជាវេទិការប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិនោះគឺជាផ្នែកមួយដែលអ្នកស្រីតែងតែសម្លឹងមើលឃើញជាយូរមកហើយ ហើយសព្វថ្ងៃអ្នកស្រីក៏អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយជ្រោមជ្រែងក្នុងវិស័យនេះ។

ដោយហេតុថាមិនត្រឹមតែបានជួយលើកទឹកចិត្តបេក្ខភាពដែលបានចូលរួមប្រកួតនោះទេ តែក៏ជាឱកាសមួយដែលជួយឱ្យអ្នកស្រីបានផ្ដល់នូវការងារសាកសមទៅនឹងការលះបង់របស់ប្អូនៗដែលចូលរួមប្រកួតនោះគឺកំពូល5 នាក់ចុងក្រោយនៅក្នុងកម្មវិធីនេះពោលគឺ Top5 នឹងក្លាយទៅជាតារាតំណាង ឬ ជាBA ឱ្យ ផលិតផលHK7 របស់អ្នកស្រីរហូតដល់ទៅ1ឆ្នាំពេញ ដោយស្វ័យប្រវត្តិ ដូចទៅនឹងម្ចាស់មកុដឯកនៃកម្មវិធី បវរកញ្ញាចក្រវាល ហង្ស ម៉ានីតា ដែលទើបតែទទួលបានជ័យលាភីតំណាងប្រទេសឆ្ពោះទៅឆាកអន្តរជាតិថ្មីៗនេះ។

មិនតែប៉ុណ្នោះអ្នកស្រីក៏បានសហការណ៍ជាមួយនឹងអ្នកគ្រប់គ្រងកម្មវិធី Missgrand Cambodia ដើម្បីបើកវេទិការ ជំនួបដ៏អស្ចារ្យជាមួយនឹងជ័យលោភីទាំង10 រូបនៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យមកពីប្រទេសថៃឆ្នាំ2022 នៅថ្ងៃទី 28 ខែ កក្កដា ខាងមុខនេះ ដើម្បីឱ្យកាន់តែមានភាពឱឡារឹកទ្វេរឡើង។

ដោយម្ចាស់ប្រេន HK7រូបនេះក៏រំពឹងថា ទោះបីជាអ្នកស្រីមិនអាចជួយអ្វីបានច្រើននៅក្នុងកម្មវិធីតែនេះគឺជាទឹកចិត្ត និង បេះដូងសប្បុរស ខ្មែរគាំទ្រខ្មែរ ដែលខ្លួនមានចំពោះវិស័យសិល្បៈ ព្រោះអ្នកស្រីផ្ទាល់ក៏ធ្លាប់ជាអ្នកសិល្បៈមួយរូបដូច្នេះហើយសង្ឃឹមថាវេទិការនៅក្នុងឆ្នាំនេះនឹងអាចជាការបើកទ្វារឱ្យពិភពលោកបានសម្លឹងឃើញពីធនធាន និង លទ្ធភាពដែលកម្ពុជាមានដើម្បីបញ្ជូនបវរកញ្ញាដ៏ឆ្លាតវៃព្រមជាមួយនឹងសម្ថភាពដ៏សាកសម មួយរូបទៅប្រកួតលើឆាកអន្តរជាតិតំណាងឱ្យជាតិខ្មែរ។

ក្រៅពីមានទឹកចិត្តជួយឧបត្ថមដល់កម្មវិធីប្រកួតសម្រស់អ្នកស្រីក៏មិនរំលងចំពោះវិស័យចម្រៀងនោះដែរ ដោយរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះខ្លួនក៏បានរួមចំណែកជួយឧបត្ថមដល់ការផលិតបទចម្រៀង Original Song ហើយម្ចាស់ប្រេន HK7 រូបនេះក៏តែងតែលើកស្ទួយដល់អ្នកសិល្បៈ និង ឱ្យតម្លៃចំពោះវត្តមានតារាក្នុងស្រុក។ ជាក់ស្ដែងជារឿយៗអ្នកស្រី អ៉ឹម សុគន្ធា តែងតែផ្ដល់ការងារជូនដល់តារាថ្មីចាស់ជាច្រើនក្នុងការថតប្រូម៉ូតផលិតផលរបស់ខ្លួន ដែលជាព្រួញមុខ2ជួយឱ្យអ្នកសិល្បៈអាចរកបានប្រាក់កម្រៃ និង កាន់តែមានភាពលេចធ្លោក្នុងបណ្ដាញសង្គមផងដែរ។

ទើបតែនៅដើមខែកក្កដានេះប៉ុណ្នោះដែលអ្នកស្រីសម្រេចជ្រើសយកតារាជួរមុខនៅប្រទេសថៃគឺកញ្ញា ផេនខេក មកធ្វើតារាតំណាងឱ្យផលិតផលថ្មីរបស់ក្រុមហ៊ុន HK7 នោះគឺ Crystal Collagen ជាប្រភេទវីតាមីនជំនួយដល់សម្រស់ ដែលនេះគឺជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុនគ្រឿងសម្អាងល្បីឈ្មោះមួយនេះក្នុងគោលបំណងដើម្បីបំបែកទីផ្សារទាំងក្នុងស្រុក និង ក្រៅស្រុកឱ្យកាន់តែទូលំទូលាយផងដែរ ខណៈដែលគ្រប់ផលិតផលរបស់អ្នកស្រីក៏មានការគាំទ្រខ្លាំងទូទាំងក្នុង និង ក្រៅប្រទេសរួចមកហើយក្នុងតំបន់អាស៊ីយើង។

យ៉ាងណាមិញអ្នកស្រីក៏បានជ្រើសរើសតារាតំណាងផលិតផលរបស់ខ្លួនជាជនជាតិខ្មែរចាប់ដៃគូជាមួយនឹងតារាថៃ ដែលជាតារាស៊ិចស៊ី និង កំពុងមានឈ្មោះបោះសម្លេងក្នុងពិភពសិល្បៈនោះគឺកញ្ញា អៀ ម៉េងលិ ខណៈដែលអ្នកស្រីក៏បានរៀបចំពិធីតែងតាំងជា BA ដ៏ធំដុំ និង មានកិត្តិយសពេញមុខពេញមាត់មួយនៅក្នុងអាគាពានិជ្ជកម្ម Naga World កាលពីថ្ងៃទី 14 ខែកក្កដា កន្លងទៅនេះ។





LEAVE A REPLY

Please enter your comment!
Please enter your name here