ក្លាយជា BA ភ្លាម ENO និង ម្ចាស់គម្រោង ពិភពដីឡូតិ៍ផ្សារត្រាចថ្មី ចាប់ដៃគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌

0

អត្ថបទ៖ Dara Rath

កាលពីថ្ងៃទី២៤ កក្កដា​ ឆ្នាំ២០២២ថ្មីៗនេះ តារាចម្រៀង​លោក​ ENO​ និង​ ម្ចាស់គម្រោង​ SV​ ENO​ ពិភពដីឡូតិ៍​ផ្សារត្រាចថ្មី​ បានរៀបចំពិធីចែកអំណោយរហូតដល់ ១២០គ្រួសារ នៅលើទីតាំងគម្រោង ដែលស្ថិតនៅខាងក្រោយផ្សារត្រាច ក្នុងខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហួសភ្នំឧត្តុង្គ និង​ មានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីផ្លូវជាតិលេខ៥។ សកម្មភាពសប្បុរសធម៌ដែលបានធ្វើឡើងនេះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីអ្នកស្រី តែ​ ស៊ូវួច ដែលជាអគ្គនាយិកា និង​ ជាម្ចាស់គម្រោង ទើបតែតែងតាំងលោកជា​ ENO ជាតារាតំណាងឱ្យគម្រោងដីឡូតិ៍របស់អ្នកស្រី។

នៅក្នុងពិធីនោះផងដែរអ្នកស្រី​ តែ​ ស៊ូវួច​ បានលើកឡើងថា ដោយសារតែលោកស្រី និង​ តារាចម្រៀង​លោក​ ENO​ ក្រោយពីចាប់ដៃក្នុងជំនួញនេះ គឺចង់ធ្វើសកម្មភាពមនុស្សធម៌រួមគ្នា ទើបលោកស្រីរៀបចំអោយមានការកម្មវិធីចែកអំណោយ ខណៈ​ដែលលោកស្រីចាត់ទុកថា នេះគឺជារួមចំណែកលះបង់មួយដ៏ល្អ ដើម្បីជាគំរូ។ លោកស្រីក៏នឹងមានគម្រោងធ្វើទានបែបនេះជាមួយលោក ENO​ ជាបន្តបន្ទាប់ទៅមុខទៀត ដើម្បីអោយកាន់តែបានរួមគ្នាចែករំលែកក្ដីស្រលាញ់ជូនដល់បងប្អូនជនរួមជាតិខ្មែរដែលពួកគាត់ត្រូវការ ការចូលរួមជួយពីសំណាក់អ្នកសប្បុរសធម៌។

តារាចម្រៀង​លោក​ ENO​ បានលើកឡើងថា លោកពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង​ ដែលបានធ្វើការចែករំលែកក្ដីស្រលាញ់ចំពោះពលរដ្ឋនៅក្នុងសហគមន៍ នៅក្នុងតំបន់ដែលលោកធ្វើជា B.A អោយ​គម្រោង​ SV ។ នេះក៏ចាត់ទុកថាជាការអបអរតំណែងរបស់លោក ក្រោយពេលត្រូវបានលោកស្រី ជាម្ចាស់គម្រោង​តែងតាំងជា B.A សម្រាប់គម្រោងអចលទ្រព្យដ៏ធំមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here