Impusle Phnom Penh ធ្វើកម្មវិធី Cocktail Night Event ឡើងកក្រើក

0

កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២២ ក្រុម Impusle Phnom Penh បានរៀបចំព្រឹត្តិការណ៍ Cocktail Night Event យ៉ាងកក្រើក ដោយមានតារាល្បីៗជាច្រេីនដួ​ង​ចូលរួម។ ការរៀបចំនោះ គឺដើម្បីជួបជុំក្រុមអ្នកស្រលាញ់ភេទដូចគ្នា និង ដើម្បីបង្ហាញពីគុណតម្លៃរបស់ក្រុមនេះ ដែលតែងតែធ្វើខ្លួនអោយក្លាយជាកោសិកាសង្គម មិនធ្វើរឿងខុសច្បាប់ ដែលមិនគួរមានការរើសអើងណាមួយ។

លោក គង់ ប៊ុនថន អ្នករៀបចំកម្មវិធី បានលើកឡើងថា ការរៀបចំដែលបានលេចឡើងនេះ គឺដើម្បីផ្ដល់ឱកាសអោយក្រុមអ្នកស្រលាញ់ភេទដូចគ្នា បានបញ្ចេញសំលេងកាន់តែខ្លាំងនៅលើបណ្ដាញសង្គម ក៏ដូចជាចង់អោយអ្នកចូលរួមទាំងនោះ យល់ដឹងដឹងពីសិទ្ធិរបស់ខ្លួន និង កាន់តែមានកម្លាំងចិត្តអោយខ្លាំងថែមទៀត ដើម្បីអោយខ្លួនអាចទទួលបាននូវសិទ្ធិពេញលេញក្នុងការរស់នៅ។ ក្នុងនោះ ក៏ដើម្បីអោយក្រុមអ្នកស្រលាញ់ភេទដូចគ្នាទាំងអស់ យល់ដឹងពីបញ្ហាសុខភាព ដោយត្រូវមានការប្រុងប្រយ័ត្នអោយបានជាប្រចាំ ក្នុងការថែទាំសុខភាព ដូចជាត្រូវជួសឈាមស្វែងរកមេរោគផ្សេងៗ រាល់ការរួមភេទដែលមានដៃគូច្រើន និង ត្រូវតែប្រើប្រាស់ស្រោមអនាម័យ អោយបានជាប់លាប់ រាល់ការរួមភេទជាមួយដៃគូច្រើន ដោយមិនត្រូវមានការធ្វេសប្រហែស។

ក្នុងនោះក៏ត្រូវក្លាហាន ក្នុងការព្យាបាលខ្លួន ប្រសិនបើមានរកឃើញមេរោគ ឬ ជម្ងឺផ្សេង ដោយកុំខ្មាស់ និង កុំដាក់ខ្លួនឯងអោយនៅក្រៅរង្វង់ការមើលថែផងដែរ ដើម្បីជួយខ្លួនឯង។ ព្រឹត្តិការណ៍នេះ ក្រៅពីបទឧទ្ទេសនាម ក៏មានការច្រៀងរាំ និង បង្ហាញម៉ូដផ្សេងៗ ដែលបង្កប់នូវសារអប់រំជាច្រើន ដើម្បីអោយក្រុមបុរសស្រលាញ់បុរស កាន់តែមានការយល់ដឹងផងដែរ។

កម្មវិធីនេះ បានរៀបចំ នៅភោជនីយដ្ឋាន​ House of Dming ក្រោមការសហការណ៍ជាមួយ​សាព័ត័មាន៍ផ្ទះតារា​ និងមាន​ការចូលរួម​ឧត្ថម​ដោយ​ Impulse Group , AHF Cambodia, ភោជនីយដ្ឋាន​ Houde of Dming,​ សហការណ៍​ដោយ​ សារព័ត៌មានផ្ទះតារា , SNB media official និងបណ្តា​ញចតុមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here