សុវណ្ណា ឡាង និង លឹម ជាឡាយ ស្នេហាប្រែប្រួលដល់ណាហើយ!

0

មកទល់ពេលនេះ ចំណងស្នេហា រវាងលឹម ជាឡាយ និង កញ្ញា សុវណ្ណាឡាង ហាក់ស្ងប់ស្ងាត់ ឬមួយពួកគេទាំង២ ផ្តាច់ទំនាក់ទំនងគ្នាហើយ។ ស្របពេលដែលអ្នកទាំង២កម្រទម្លាយរូបភាព ស្និតស្នាលគ្នាខុសពីមុនឆ្ងាយអស់ជាច្រើនខែ។

អ្នកតាមដាន បានដឹងពីមុនថា គៀត សុវណ្ណាឡាង និង លឹម ជាឡាយ មានទំនាក់ទំនងជិតដិតគ្នា មិនខុសពី វៃហាំង និង យូប៊ីនឡើយ។ អ្នកទាំង២រមែងបង្កើតភាពស្និតស្នាលដាក់គ្នា នៅលើបណ្តាញសង្គម។ ប៉ុន្តែចាប់តាំងពី ឪពុក សុវណ្ណាឡាង មរណៈភាពមក ក៍បាត់មុខអ្នកទាំង២ បណ្តើរគ្នាដូចមុន។ ម្នាក់ៗប្រើជីវិតស្ងប់ស្ងាត់ រៀងៗខ្លួនធ្វើអោយគេយល់ថា សុវណ្ណាឡាង និងជាឡាយ អាចប្រែក្លាយជាមិត្តភាពច្រើនជាង។

គេនៅតាមដាន បន្តទៀតថាតើការណ៍ បែបណា ដែលអ្នកទាំង២សាងឡើង។ឬមួយម្នាក់ៗ មានគូស្នេហ៍រៀងខ្លួនដែលលាក់ទុកក្នុងចិត្តដូចគ្នា។ រំពឹងថា តួឯកប្រុសស្រីមួយគូនេះ និងលាតត្រដាងការពិតពេលណាមួយដល់អ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here