ពេជ្រ សូលីកា ទទូចសុំចិត្តវាយប្រហាររឿងស្នេហ៍បែកបាក់

0

មកទល់ពេលនេះពេជ្រ សូលីកា បានទទួលស្គាល់ថា ជីវិតគូប្តីប្រពន្ឋនាង បានដើរដល់ផ្លូវ បំបែកដោយនាងមិនយំសោកមែន តែក៍ក្នុងចិត្តឈឺផ្សារណាស់ដែរ។អ្វីដែលនាងសុំ ចិត្តគឺកុំលើកហេតុផលណាមួយដែល មិនសូវល្អពេលនាងមិនកំពុងបែកគ្នាថ្មីៗ។

ព័ត៌មានលេចឮស្តីពីការប្រេះឆាស្នេហារបស់ពេជ្រ សូលីកា និងស្វាមីនោះ គឺលេចឡើងបន្ទាប់ពីលោកឃីម ហាន ជាស្វាមីរបស់ពេជ្រ សូលីកា បានបង្ហោះសារតាមបណ្តាញសង្គម អ៊ីស្តាក្រាម ប្រកាសពីការបែកបាក់ចំណងស្នេហារបស់ពួកគេ តែលោកបញ្ជាក់ថា ពួកលោក នៅតែរាប់អានគ្នាជាមិត្ត ហើយជាចុងក្រោយ លោកក៏បានជូនពរឱ្យពេជ្រ សូលីកា ជួបតែសេចក្តីសុខគ្រប់ប្រការ និងជាពិសេសបន្តជម្នះរាល់ឧបសគ្គក្នុងជីវិត។

ពេជ្រ​ សូលីកា បានសរសេរក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម របស់នាងថា «ខ្ញុំមិនបង្ហាញថាខ្ញុំយំ មិនមែនមានន័យថា ខ្ញុំមិនឈឺទេ សូមកុំប៉ះទង្គិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ! គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ»។

LEAVE A REPLY

Please enter your comment!
Please enter your name here