ផលិតករ លោក ស៊ុម ភារិន ប្រាប់មូលហេតុ សម្ដែងជាតួឯក ក្នុងរឿង “សាកសព100ឆ្នាំ”

0

ក្នុងខ្សែភាពយន្តរឿង “សាកសព១០០ឆ្នាំ” លោក ស៊ុម ភារិន ដែលជាចាងហ្វាងផលិតកម្ម មិនគ្រាន់តែជាផលិតករតែម្យ៉ាងទេ តែលោកក៏បានសម្ដែងជាតួឯក ជាមួយស្រីស្អាត ហ្វាហ្វា ផងដែរ។ លោកបានបញ្ជាក់ថា ភាពយន្តនេះគឺបានចំណាយពេលផលិតច្រើនគួរសម ហើយមូលហេតុដែលលោកសម្ដែងជាតួឯកដោយផ្ទាល់នៅក្នុងផ្ទៃរឿង គឺដោយសារតែលោកចាត់ទុកថាស្នាដៃនេះ មានសាច់រឿងល្អ និងចង់បន្សល់ទុកអនុស្សាវរីយ៍ នៅពេលចាស់ទៅ។

លោកថា នេះជាភាពយន្តដែលបង្កប់ដោយភាពភ័យរន្ធត់ និង ព្រឺព្រួច ដោយលោកបញ្ជាក់ថា ទម្រាំតែបានមួយស្នាដៃនេះ ក៏ជួបឧបសគ្គក្នុងការផលិតផងដែរ ដោយសារតែវិបត្តិកូវីត១៩។ លោករំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងអាចជោគជ័យ ដោយសារតែក្នុងផ្ទៃរឿងទាំងមូល គឺសុទ្ធតែឈុតឆាករន្ធត់ និង ភ័យបុកពោះ ហើយភាពយន្តនេះ ក៏បង្កប់ខ្លឹមសារអប់រំផងដែរ ដើម្បីកុំអោយមានចិត្តលោភលន់ និង ទៅបំពានអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួន។

រឿង”សាកសព១០០ឆ្នាំ”នេះ នឹងដាក់បញ្ចាំងលក់សំបុត្រ នៅគ្រប់រោង ចាប់ពីថ្ងៃ១៤ កក្កដា ឆ្នាំ២០២២ នេះតទៅ ដោយលោក ស៊ុម ភារិន ជាផលិតករ ក៏ទទូចអោយជួយគាំទ្រនេះផងដែរ ដើម្បីលើកកម្ពស់ស្នាដៃខ្មែរ និង តួសម្ដែងខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here