លែង Private ហើយបុរសដែលសង្ស័យថាជាគូស្នេហ៍ថ្មី រឿន ណាត កាន់តែបង្ហាញទំនាក់ទំនងបើកចំហរ

0

បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០១៨ រឿន ណាត ធ្លាប់ត្អូញថាខ្លួនមិនដឹងថា ដល់គូពេលណានោះទេ។នាងនិយាយបែបនេះ បន្ទាប់ពីឃើញថា បវរកញ្ញា នៅក្រុមជាមួយនាង ខ្លះៗមានគូស្នេហ៍។ យ៉ាងណានោះជា ការចំអកលេង ប៉ុណ្ណោះ ព្រោះ ពេលនេះ រូបភាពនាង និង បុរសម្នាក់ កំពុងកប់យោបល់លាក់លែងជិត។

អតីតកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៨ រឿន ណាត បានបន្តព្យាយាមលាក់បាំងដោយមិនធ្វើការអធិប្បាយណាមួយជុំវិញអត្តសញ្ញាណគូស្នេហ៍ថ្មីរបស់ខ្លួនឡើយ បើទោះបីជាមានការបែកធ្លាយរូបភាពស្និតស្នាលនៅលើបណ្តាញសង្គមក៏ដោយ។

ថ្មីៗនេះបុរសម្នាក់បានធ្វើការបញ្ចេញរូបភាពយ៉ាងស្និតស្នាលមួយសន្លឹកជាមួយ រឿន ណាត នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួន ដែលគេសង្ស័យថា បុរសរូបនោះគឺជាគូស្នេហ៍ថ្មីរបស់នាង។ ការហ៊ានបញ្ចេញរូបភាពស្និតស្នាលជាសាធារណៈពីបុរសខាងលើនេះ ក៏បានកើតឡើងព្រមគ្នាក្នុងពេលកន្លងមក រឿន ណាត ក៏ត្រូវបានគេសង្ស័យថា កំពុងកសាងទំនាក់ទំនងស្នេហាជាមួយបុរសវ័យក្មេងមួយរូប ក្រោយបែកបាក់ស្នេហាលើកដំបូង។ បុរសដែលជាសង្សារថ្មីរបស់តារារូបនេះត្រូវបានគេដឹងថា ជាអាណិជនមួយរូប ហើយក៏ជាអ្នកធ្វើការក្នុងផ្នែកសិល្បះដូចគ្នា ពោលទំនងជាឌីដេនៅក្នុងភោជនីយដ្ឋានមួយកន្លែង។

LEAVE A REPLY

Please enter your comment!
Please enter your name here