ឡើងកក្រើកពិធីឡើងវីឡាស្កឹមស្កៃរបស់អ្នកជំនួញអនឡាញដ៏ល្បី និង ជាអតីតតារាចម្រៀងអ្នកនាង ម៉ូលីកា

0


អតីតតារាចម្រៀងរ៉ក់ អ្នកនាង ម៉ូលីកា និងស្វាមី លោកហុង មានុណ បានបង្ហាញធ្វើអោយមានការចាប់អារម្មណ៍ យ៉ាងកក្រើកក្នុងស្រទាប់មហាជន ក្នុងពិធីឡើងវីឡាថ្មី កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ២០២២។ នៅក្នងថ្ងៃនោះ ក៏ផ្គួបជាមួយពិធីខួបកូនស្រីជាមួយគ្នាផងដែរ។ អ្នកទាំងពីរបង្ហាញនូវអារម្មណ៍រីករាយ​ក្រៃ​លែង ព្រោះតែកម្មវិធីខួបកំណើតកូនស្រី នុណ ច័ន្ទម៉ូនីតា គម្រប់អាយុ២ឆ្នាំ ផ្គួបពិធីឡើងផ្ទះ​វីឡារ​ថ្មី​នៅបុរីវារីណានាគ្រានោះ គឺកក្រើកនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ តែម្ដង ដោយសារតែមានវត្តមានតារាអនឡាញល្បីល្បាញ និង តារាសិល្បៈចូលរួមកុះករ។

អ្នកនាង ម៉ូលីកា បានឲ្យដឹងថា ផ្ទះថ្មីនេះនាងទិញតម្លៃ៣០ម៉ឺនដុល្លារ ដោយបង់ពាក់កណ្ដាលមុន​គឺចំនួន១៥ម៉ឺនដុល្លារ និងបង់រំលោះប្រចាំខែ៣០០០ដុល្លារ។នាងថាបានហៅភ្ញៀវ​ទាំងអស់​ចំ​នួន​១០០០នាក់(១០០តុ) ហើយនេះគឺជាកម្មវិធីធំដែលនាងបានធ្វើបន្ទាប់ពីបាន​រៀបការកាលពី​ដើមឆ្នាំ២០២០។ឆ្លើយតបសំណួររបស់អ្នកសារព័តមានដែលថាម៉ូលីកា មានគម្រោងយកកូនថែមនៅ​ពេលណានោះនាងថាមិនទាន់គិតគូដល់រឿងនោះទេ ព្រោះថាក្រោយកូវីដថមថយខ្លាំង​នេះ​ការកស៊ីលក់តាមOnline របស់នាងមានសន្ទុះខ្លាំងក្លាជាថ្មីធ្វើឲ្យនាងមមាញឹក​រហូតមិនអាច​ដកខ្លួនដើម្បីទៅឡើងច្រៀងតាមឆាកតន្រ្ដីវិញបានទៀតផង។

គេកត់សម្គាល់ថានៅពីមុខរោងពិធីខួបបូកឡើងផ្ទះនោះមានដាក់តាំងរថយន្ដម៉ាកJaguar ព័ណលឿងដ៍ថ្មីសន្លាង១គ្រឿងហើយនោះគឺជាឡានដែលម៉ូលីកា បានទិញកាដូឲ្យកូនស្រី​របស់នាង។លោកហុង មានុណ ហៅឆានុន ស្វាមីម៉ូលីកា បានឲ្យដឹងថារថយន្ដJaguar នោះ​ស៊េរីឆ្នាំ២០១៦ Full Option តម្លៃជាង៥ម៉ឺនដុល្លារ ដែលពិតជាភរិយាទិញឲ្យកូន​ស្រីសំណព្វ​ចិត្ត​របស់​លោកនៅថ្ងៃខួបនេះ​មែន។

ទាំងម៉ូលីកា និងស្វាមី លើកម្រាមដៃដប់ថ្លែងអំណរគុណដល់អតិថិជន​ទាំងអស់​ដែល​តែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុនពួកគេអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក តាំងពីដំបូង​រហូត​មកដល់បច្ចុប្បន្នទើបធ្វើឲ្យគូស្នេហ៍តារា១​គូនេះមានជីវភាពធូធារដូចពេល​នេះ។តែម៉ូលី​កា មិនឆ្លើយតបចំពោះសំណួររបស់អ្នកកាសែតដែលសួរពី​តម្លៃខ្សែកពេជ្រដែលនាងបាន​គ្រង​នៅថ្ងៃនោះថាមានតម្លៃប៉ុន្មានឡើយ។

គូររំលឹកថាអតីតតារាRock ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុណ កាល​ពីថ្ងៃទី១៨​ខែមករឆ្នាំ២០២០ ហើយនាងសម្រាលកូនស្រីថ្ងៃទី​៥ខែកក្កដា​ឆ្នាំ២០២០ ដែល​ក្រោយ​​​ចាប់ដៃគ្នា​ជាង២ឆ្នាំនេះគូស្នេហ៍តារា១គូនេះបានកែ​ប្រែជីវភាពដោយ​រហ័ស​ដូចជាពេលនេះពួកគេមានរថយន្ដទំនើបៗជិះមានដូចជាFord Raptor ,Range Rover និង​ Alphard រួមទាំងផ្ទះវីឡារដ៏ប្រណិតដែលបានធ្វើពិធីឡើងផ្ទះផ្អើលពេញបុរីតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here