វី ឌីណែត មិនដាច់ចិត្តចោលហ្វេនៗ

0

កាលពីដើមឆ្នាំ២០២២ វី ឌីណែត បានប្រកាសថា និងបញ្ចប់តួនាទីជាអ្នកចម្រៀង ផ្អែកលើភាពហត់នឿយ។ ដោយឡែកក្រោយ ពេលប្រកាសនេះ បង្កអោយ មានអ្នកគាំទ្រនាង ស្តាយ ហើយខ្លះមិនជឿថា ឌីណែតលាឈប់សិល្បៈ ទីដែលខំតស៊ូ ច្រើនឆ្នាំទម្រាំតែមានការគាំទ្រ។

ឌីណែត ជាតារាចម្រៀងវ័យក្មេងម្នាក់ដែលត្រូវបានមហាជនទទួល ស្គាល់ ថានាងមាន សម្ថភាព មិនក្រោមឱក សុគន្ធកញ្ញា ឡើយទើបការឈ្នះពានI Am A Singer Cambodia រដូវកាលទី២នោះមិនមាន អ្នក ប្រតិកម្មពីទស្សនិកជនទេ ព្រោះ សម្ថភាពនាងពិត ជាសាកសម ។យ៉ាងណាតាំងពីម្ដាយជាទីស្រលាញ់អ្នកស្រីងួន សុ ផាន់នី ដែលបានទទួល មរណភាពដោយសារកូវីដកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ គេឃើញឌីណែត ហាក់បាក់ ទឹកចិត្តហើយអារម្មណ៍ នាងនៅតែអាលោះអាល័យម្ដាយជាពន់ពេក បើទោះជាលោក ឡាវី តែងតែព្យា យាមលួង លោមនាងយ៉ាងណាក៍ដោយ។

ក្នុងពេល ឌីណែត ត្រឡប់មកច្រៀង ឡើងវិញ នាងធ្លាប់និយាយថា នាង នៅតែចង់ក្លាយជាអ្នកចម្រៀងហើយ ចង់អោយ ហ្វេនៗបន្តមើលឃើញថា នាងនៅតែរំលេចស្នាដៃក្នុងសិល្បៈ បូកផ្សំស្ទីលសម្តែងប្លែកៗផងដែរ។