ពិតជាកម្ររកបាន ទឹកចិត្តតារាសម្តែង សម សុជាតា មានអ្នកវេរលុយច្រឡំរាប់មុឺនដុល្លារ បែជាវេរឱ្យគេវិញមិនគិតវែងឆ្ងាយ

0
- Advertisement Banner -

ពិតជាចិត្តល្អ ព្រោះថានោះមិនមែនជាទ្រព្យ ខ្លួនដែលបានមក អ្នកនាង សម សុជាតារ៍ ដែលមានគេច្រឡំវេរលុយ បាញ់ចូលកុង ដល់៨លានដុល្លារ បានសម្រេចចិត្ត បង្វិលជូនវិញ។ អ្នកនាងចាត់ទុកថានោះ ជាការភ្លាត់ស្នៀត របស់ម្ចាស់អាក់ខោន ហើយចង់អោយ ប្រជាជនជួយគ្នា រាល់ការភ័នច្រឡំ រឿងបាញ់លុយច្រឡំ។សម សុជាតា បានបង្ហោះសាថា «ថ្ងៃនេះមិនដឹងថាសំណាងរឺយ៉ាងណាទេលោកអើយ ខ្ញុំបានយកលុយខ្មែរ 8លានខ្មែរទៅដាក់ក្នុងកុងរបស់ខ្ញុំ ហើយខ្ញុំអត់មានកុងខ្មែរទេ ។ ដោយគិតថាខាងបុគ្គលិកធនាគាគាត់ដឹងហើយ Excheng អោយយើងជាង $ ហើយ មានណា គាត់បាន វេដាក់លុយជាង $ ចូលមកកុងរបស់ខ្ញុំ ចំនួន 8000000លានដុល្លារ ទៅវិញ។

ហើយខ្ញុំនេះគេហុចតែវិក្កយត្រ័មកបត់ដាក់កាបូប តែចូលមើលនិងមិនមើលផងព្រោះប្រញ៉ាប់ ហើយ ឡើងឡាន ក៏មិនបានចាប់អារម្មណ៍ដែរ ដល់តែចេញផុតពីធានាគាតិច មានគេខលមកថា ខាងធានាគា អោយខ្ញុំត្រឡប់ទៅវិញ ខ្ញុំក៏ទៅតាម ហើយសួរគាត់មានការអីអូន បានគាត់ប្រាប់ខ្ញុំតាមនឹង ហើយខ្ញុំនេះ ក៏បានប្រាប់ទៅវិញ លើកក្រោយជួយមើលអោយច្បាស់ផងណាអូន កុំធ្វេសប្រហែសបែបនឹង អោយមានបញ្ហាដល់បង នេះបងត្រឡប់មកយកលុយអោយវិញ ចុះបើគេផ្សេង ឃើញកុងខ្លួនឯងចូលលុយបែបនឹង គេយកអោយវិញរឺយ៉ាងណាទៅ អូន នេះហើយ ភាពស្មោះត្រង់ នឹង កិត្តិយសរបស់ខ្ញុំ ជាមនុស្សមិនលោភលន់របស់គេដែរមិនមែនញើសឈាមរបស់យើង ។

អ្នកនាង បាននិយាយប្រាប់ថា ចង់ប្រាប់មហាជនថា ករណី បាញ់លុយច្រឡំនេះ មានច្រើនហើយ មនុស្សណាក៏ត្រូវការលុយប្រើប្រាស់។ នាងចង់អោយអ្នកនៅសុខៗ មានលុយពេញកុង ដោយមិនដឹងខ្លួន ដូចករណីនាង ត្រូវតែបង្វិលចូលម្ចាស់ដើមវិញ ព្រោះអារម្មណ៍ច្រឡំ បាញ់ចូលកុងគេខុស ពិតជាលំបាក ហើយវែងឆ្ងាយក្នុងការដោះស្រាយ។ តាមរយៈ ការបង្ហាញនូវ ដំណឹងនេះ សិល្បករ និងមហាជនជាច្រើន សរសើរពីទឹកចិត្តនាង ដែលមានទឹកចិត្តល្អ កម្រជួប។

LEAVE A REPLY

Please enter your comment!
Please enter your name here