អីយ៉ាស់ តារាសម្ដែង អៀ ម៉េងលិ ក្លាយជាបេក្ខភាពជាប់ជុំទី1 ទៅប្រជែងសម្រស់ក្នុងកម្មវិធីប្រកួត Missgrand and Cambodia

0

កញ្ញា អៀ ម៉េងលិ ដែលជាតារាសម្តែង និងជាតារាមានដើមទ្រូង ស្រស់ស្អាត មុខមាត់ដូច ឱក សុគន្ឋកញ្ញា ត្រូវបានទម្លាយថា នាងងាកមកប្រកួតបវរកញ្ញា ឆ្នាំ២០២២នេះ។ នាងត្រូវបានជ្រើសរើសជាប់ជា បេក្ខភាពប្រឡងរួចរាល់ ក្រោយពេលធ្វើតេស្តជាប់។

គេមិននឹកថា នាង អៀ ម៉េងលិ ងាកមកប្រឡងនោះទេ ព្រោះនាងជាតារាសម្តែង ម្នាក់គេស្គាល់ច្រើនហើយ ក៏ជាអ្នករកសុីម្នាក់ដែរ។ នេះប្រហែលជានាងចង់ធ្វើការសាកល្បង សមត្ថភាពទេពកោសល្យ ដាក់អោយមហាជន ថ្លឹងថ្លែង និងគណៈកម្មាការដាក់ពិន្ទុ។ បែបនេះហើយ នៅពេលដែលនាង ត្រូវបាន ប្រកាសជាបេក្ខភាព ទើបម្នាក់ៗចាប់អារម្មណ៍។

ការប្រឡងលើវិស័យ បវរកញ្ញា នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ក្លាយជាការពេញនិយម ហើយមានតែ២កម្មវិធីប៉ុណ្ណោះ ទាក់ទាញ រួម មាន ចក្រវាឡកម្ពុជា និង Miss Grand Cambodia ដែលមានភាពផុសផុលជាងគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here