កក្រើកទៀតហើយ ក្រុមហ៊ុន សម្រស់ធម្មជាតិ បង្កើតព្រឹត្តិការណ៍ ម៉ៅរថភ្លើងVIP ដឹកអតិថិជនទៅទទួលរង្វាន់ធំម៉ូតូ20គ្រឿង នៅខេត្តកំពត

0

អត្ថបទ៖ Neath

ព្រឹត្តការណ៍ម៉ៅយន្តហោះដឹងអតិថិជនដែលជាពីជម្ងឺរផ្សេងៗក្រោយពិសារផលិតផល Coosea របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ឆ្ពោះទៅកាន់ខេត្តសៀមរាបទឹកដីអង្គរដ៏អច្ឆរិយៈមិនទាន់បានរសាត់ពីត្រចៀកមហាជនផង ក្នុងថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2022 នេះផងដែរ អ្នកនាង ស្រីអូន និង ស្វាមី ក៏បានបង្កើតនូវព្រឹត្តិការណ៍ធំមួយទៀតគឺ ម៉ៅរថភ្លើងVIP ដឹកអតិថិជនដែលជាពីជម្ងឺ និង ឈ្នះរង្វាន់ផ្សេងទៀត ទៀតឆ្ពោះទៅកាន់ខេត្តកំពត ដើម្បីធ្វើដំណើរកំសាន្តព្រមទាំងចែករង្វាន់ធំគឺម៉ូតូចំនួន 20គ្រឿងថ្មីសន្លាង ដែលព្រឹត្តិការណ៍នេះផងដែរគឺប្រព្រឹត្តទៅនៅក្នុងបរិវេន ស្ថានីយ៍រថភ្លើង Royal Rialway ឆ្ពោះទៅកាន់ក្រុងកំពតតែម្ដង។

ក្នុងនោះផងដែរ ក្រៅពីដឹកនាំអតិថិជនឱ្យភ្លក់រសជាតិនៃការធ្វើដំណើរកំសាន្តតាមផ្លូវដែក ព្រមទាំងទទួលទានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ដំបូងបំផុតនៅលើរថភ្លើង អ្នកនាង ស្រីអូន និង ស្វាមី ក៏បានម៉ៅ Resort ល្បីមួយនៅក្នុងក្រុងកំពតដើម្បីទទួលអតិថិជនទាំងអស់ឱ្យស្នាក់នៅ និង ដើរកំសាន្តយ៉ាងចាស់ដៃនៅលើទឹកដីខេត្តកំពតដែលមានតំបន់ទេសចរណ៍ជាច្រើន និង បើករង្វាន់ម៉ូតូសេរីថ្មីចំនួន 20 គ្រឿង ជូនដល់អតិថិជន។ ក្រៅពីនេះក៏ ចាត់ទុកថានេះគឺជាការលើកទឹកចិត្តដល់អតិថិជនដែលពួកគាត់បានគាំទ្រ និង ជឿទុកចិត្តចំពោះការប្រើប្រាស់ផលិតផលពីខាងក្រុមហ៊ុន សម្រស់ធម្មជាតិក្រៅពីទួលបានសុខភាពល្អ ក៏ទទួលបាននូវរង្វាន់យ៉ាងច្រើនសន្ធឹកពិតៗពីអ្នកនាង ស្រីអូន។

អ្នកនាង ស្រីអូន និង ស្វាមី បានបញ្ជាក់ថា ក្រុមហ៊ុនសម្រស់ធម្មជាតិ នឹងមិនបញ្ចប់ត្រឹមនាំអតិថិជនជិះត្រឹមតែយន្តហោះ និង រថភ្លើង តែប៉ុណ្ណេះនោះទេ អ្នកនាង និង ស្វាមី ក៏នឹងត្រៀមរៀបចំនូវព្រឹត្តិការណ៍ក្រោយៗផ្សេងទៀតឱ្យអតិថិជនរបស់ Coosea បានស្គាល់នូវការធ្វើដំណើរកំសាន្តប្លែកៗបន្តទៀតក្រោយទទួលបានអាត្រានៃអ្នកប្រើប្រាស់ និងជាពីជម្ងឺរ ហើយឈ្នះរង្វាន់បន្តទៀតពីក្រុមហ៊ុន ឆ្ពោះទៅកាន់ខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើង។

LEAVE A REPLY

Please enter your comment!
Please enter your name here