យោងតាមការបង្ហោះរបស់ក្លិប EDM lll ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ បានបង្ហោះថា នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២នេះ តារាល្បីល្បាញរបស់ថៃ គឺកញ្ញា ផេនខេក នឹងបង្ហាញវត្តមាននៅក្នុងក្លិបកម្សាន្តនេះ ដើម្បីអោយហ្វេនហ្វេនរបស់នាង បានសប្បាយរីករាយ ក្រោយពេលជម្ងឺកូវីត១៩ កាន់តែមានភាពធូរស្រាល។ វត្តមានរបស់នាងលើក ត្រូវបានគេរំពឹងថា នឹងធ្វើអោយក្លិប EDM lll នឹងមានអ្នកទៅកម្សាន្តកុះករ ជាពិសេសគឺហ្វេនហ្វេនរបស់នាង ខណៈដែលការបង្ហោះនេះ ក៏នឹងធ្វើអោយមានការកក់តុកាន់តែច្រើន មុុនដំណើរមកសម្ដែងរបស់នាងមកដល់។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលកញ្ញា ផេនខេក មកច្រៀងរាំនៅកម្ពុជា តែអាចចាត់ទុកថា គឺជាកម្មវិធីដ៏កក្រើកមួយ ក្រោយជម្ងឺកូវីត១៩ ចាប់ផ្ដើមស្ងាត់។ ការប្រកាសរបស់ក្លិប EDM lll ក៏កំពុងធ្វើអោយហ្វេនហ្វេនរបស់នាងនៅកម្ពុជា ពុះកញ្ជ្រោលផងដែរ ជាពិសេសអ្នកជក់ចិត្តនឹងទឹកដមសំលេង និង ការសម្ដែងរបស់នាង។