គ្រាន់តែបានថតប៉ុន្មានឈុតជាមួយ សុគន្ធ នីសា លោក ឆឹម សក្កដា បង្ហោះយ៉ាងចាក់ដោត

0

ក្រោយបង្ហាញរូបភាពសម្អាងប៉ុន្មានឈុតជាមួយ តារាចម្រៀង សុគន្ធ និសា លោក ឆឹម សក្កដា ដែលមានឱកាសបានថតកៀកកើយបានបង្ហោះសារយ៉ាងចាក់ដោតមួយ ដែលការបង្ហោះនេះ ប្រសិនបើអ្នកនាង សុគន្ធ និសា មិនត្រូវបានគេដឹងថា មានស្វាមីនោះទេ គឺប្រាកដជាធ្វើអោយម្នាក់ៗជឿស្លុង។ លោក ឆឹម សក្កដា បានបង្ហោះអមដោយរូបភាពថា” ថ្ងៃនេះ ខ្ញុំស្វែងរកកូនក្រមុំបានហើយ សង្ឃឹមថាបងប្អូននឹងពេញចិត្ត ហើយជូនពរដល់ពួកយើង❤️❤️❤️😁😁😁

អរគុណ សំអាងការ អប្សរាទេវី ហ្គោល ដែលឆ្នៃម៉ូតពិសេសៗសំរាប់ពួកយើង🙏🙏🙏”។ យ៉ាងណាក៏ដោយ ហ្វេនហ្វេនរបស់លោកក៏ឃើញមានអ្នកបញ្ចេញមតិថា នេះគឺគ្រាន់តែលោកធ្វើឡើង ដើម្បីប្រូម៉ូតអោយសម្អាងការដែលលោកបានថតប៉ុណ្ណោះ។ យោងតាមការបង្ហោះរបស់ផេក សម្អាងការ អប្សរាទេវី ហ្គោល ដែលជាសម្អាងការដែលលោកបានថតសម្អាងអោយឯណោះវិញ ក៏បានសរសេរថា

“សូមបង្ហាញឈុតថ្មីរដូវកាលថ្មីគ្រងលើកំពូលដារាទាំងពីរដួង
សំលេងផ្អែមស្រទន់ អ្នកនាង សុគន្ធ នីសា និងលោក Chhoem Sakada
⚜️រៀបចំយ៉ាងប្រណិត សម្រាប់អតិថិជនរបស់ សំអាងការ អប្សរាទេវីហ្គោល
💄រក្សាបាន ភាពស្រស់ស្អាត និងប្រពៃណីខ្មែរ ☎️098 424243
☎️089 281000
☎️086 865161 Telegram”។

យោងតាមការបង្ហោះនេះគឺបានបង្ហាញយ៉ាងច្បាស់ថា តារាទាំងពីរដួង គឺនៅតែមានទីផ្សារខ្លាំង ដោយក្រៅតែមានសកម្មភាពសិល្បៈមនសូវទំនេរ ក៏ត្រូវសម្អាងការ អប្សរាទេវី ហ្គោល ជ្រើសជាគូស្នេហ៍សម្រាប់រដូវកាលថ្មី។ អ្នកទាំងពីរត្រូវបានគេដឹងថា បានថតអោយសម្អាងនេះ រហូតដល់១០ឈុត តែសម្អាងនេះ ទើបតែបញ្ចេញបានប៉ុន្មានឈុត ដូចដែលឃើញប៉ុណ្ណោះ។ ម្នាក់ៗប្រថ្នូលថា គ្រាន់តែស្បើយកូវីត១៩ភ្លាម លោក ឆឹម សក្កដា បានគ្រងឈុតកូនកំលោះភ្លាម ស្រួលមិនស្រួល អាចជាប្រថ្នូលដល់គូរបស់លោកផង ក្រោយពីលោក និង ពេជ្រ សោភា សម្រេចចិត្តបែកគ្នា៕