សោភា ទេពី អូស ប៊ុត សីហា ឲ្យឡើងសន្ទុះ ក្រោយធ្លាក់កូដ

0

គ្មានអ្នកណាមិនដឹងនោះទេថា ចម្រៀងមួយបទ«តើអ្នកណាកែប្រែចិត្តបង?» គឺជាម្ចាស់សំនៀងដើមរបស់តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី។ ចម្រៀងមួយបទនេះ បានក្លាយជាបទផ្ទុះយ៉ាងខ្លាំងក្នុងស្រទាប់មហាជន ក្រោយពីនាងត្រូវបានគេស្គាល់ក្នុងកម្មវិធីCambodian Idol និងមានអ្នកគាំទ្រច្រើន។

ចម្រៀងមួយបទនេះ បានយោងតារាចម្រៀង ប៊ុត សីហា ដែលស្ងប់ស្ងាត់ក្រោយមានរឿងអាស្រូវ អោយមានការចាប់អារម្មណ៍ជាថ្មី ក្រោយពីលោកបានច្រៀងឆ្លើយតបនឹងបទផ្ទុះរបស់សោភា ទេពី ដោយដូរចំណងជើងថា”គ្មានអ្នកណាកែចិត្តបងទេ”។

មកទល់ពេលនេះ គេនៅតែកត់សម្គាល់ថាបទចម្រៀង«តើអ្នកណាកែប្រែចិត្តបង?»របស់ សោភា ទេពី ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយបទចម្រៀងរបស់នាងក្រៅពីត្រូវគេយកទៅច្រៀងលើឆាកស្ទើរមិនសល់តារាចម្រៀងគ្មានបទផ្ទាល់ខ្លួន ក៏ត្រូវគេចាក់បន្លឺយ៉ាងយ៉ាងផុសផុលផងដែរ។

យ៉ាងណាមិញ ក្រោយពី ប៊ុត សីហា បានយកបទចម្រៀងមួយនេះ មកកែប៉ារ៉ូលជាបទឆ្លើយតប គេឃើញបទចម្រៀងទាំងពីរត្រូវបានចាក់យ៉ាងពេញនិយមបណ្ដាក់គ្នា ដែលធ្វើអោយអ្នកវិភាគនិយាយថា សោភា ទេពី បានសណ្ដោងអោយ ប៊ុត សីហា មានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីលោកត្រូវបានមហាជនស្ទើរតែភ្លេចសំឡេងបាត់ទៅហើយ តាំងពីលោកអត់មានបទផ្ទុះ អមដោយរឿងអាស្រូវ។

បទចម្រៀងរបស់លោកត្រូវគេឃើញមានការចូលស្ដាប់យ៉ាងច្រើន ដោយមានចំនួនកើនឡើងដល់ច្រើនលានដង ប៉ុន្តែដ្បិតតែនៅតាមមិនទាន់បទចម្រៀងរបស់ សោភា ទេពី ដែលមានអ្នកចូលមើលលើយូធូបខ្ពស់ជាងជិត២ដង។ អ្នកគាំទ្រនិយាយថា ប៊ុត សីហា បើមិនបានមួយបទឆ្លើយតបនឹងបទ«តើអ្នកណាកែប្រែចិត្តបង?»របស់ សោភា ទេពី ទេ ប្រហែលជាលោកនឹងអាចថមថយទីផ្សារជាងនេះ ដោយសារតែលោកមិនមានបទកំរើកទាល់តែសោះ ចាប់តាំងពីត្រូវហង្សមាសបញ្ចប់កុងត្រា។

ចង់ដឹងថាបទរបស់លោក ប៊ុត សីហា និងសោភា ទេពី ឆ្លើយឆ្លងគ្នា ពីរោះកម្រិតណា និងមានខ្លឹមសារជក់ចិត្តកម្រិតណា តោះស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here